តូចតែខ្លឹម! ក្មេងស្រី​ម្នាក់បង្ហាញសមត្ថភាព ធ្វើឲ្យគណៈកម្មការចាំគ្មានថ្ងៃបំភ្លេច

  • 2017-05-31 03:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ចូលរួម​ទាំង​អស់​ ដែល​ឡើង​មក​បញ្ចេញ​សមត្ថភាព​នៅ​សប្ដាហ៍​ថ្មី​នេះ​ លើ​ឆាក America's Got Talent រដូវកាលទី ១២​នេះ​ សុទ្ធ​តែ​មាន​ទេពកោសល្យ​អស្ចារ្យ​រៀងៗ​ខ្លួន​ តែ​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ចងចាំ​មិន​អាច​បំភ្លេច​បាន​ គឺ​កុមារី​ Darci Lynne។

ក្មេង​ស្រី​វ័យ​ ១២​ឆ្នាំ​ មក​ពី​ទីក្រុង Oklahoma City សហរដ្ឋអាមេរិក​រូប​នេះ​ បាន​លើក​យក​ការ​សម្ដែង​មួយ​ ជាមួយ​តុក្កតា​ ដោយ​ធ្វើ​សំឡេង​ឲ្យ​តុក្កតា​ច្រៀង​ សឹង​តែ​មើល​មិន​ដឹង​ថា​ នាង​គឺ​ជា​អ្នក​ច្រៀង​ ក្នុងវគ្គ​ Judge Audition។ ការ​សម្ដែង​របស់​នាង​ពិត​ជា​អស្ចារ្យ​ រហូត​ Mel B គណៈកម្មការ​ស្រី​ប្រចាំ​កម្មវិធី​ ចុច​ប៊ូតុង​ពណ៌​មាស​ឲ្យទៅ​វគ្គ​បន្ត​តែម្ដង​។

ដោយឡែក វីដេអូនៃ​ការសម្ដែង​របស់​នាង មាន​អ្នកចូលទស្សនារាប់លាន​នាក់ឯណោះ ត្រឹមតែរយៈពេល ១ម៉ោង​។ 

សូម​អបអរ​ Darci Lynne ដែលបានឈាន​ទៅ​វគ្គ​បន្ត​នៃ​កម្មវិធី​ America's Got Talent ៕

ប្រភពពី Facebook៖ America's Got Talent

*ចុចអាន៖

-ដល់ក! សន្ទុះ​ចិត្ត​ខ្លាំង គណៈកម្មការ Got Talent ម្នាក់ដល់​ថ្នាក់​ស្រាតខោមុខ​កាណុង​កាមេរ៉ា!

-ខ្លាំង! បេក្ខជន Got Talent ម្នាក់លេងសៀកដល់​ថ្នាក់គណៈកម្មការមើលឡើងចំហមាត់

-បេក្ខជន Britain’s Got Talent ធ្វើឲ្យ Judge ម្នាក់​ភ្លឺភ្នែក ​ក្រោយធ្លាប់បរាជ័យម្ដង

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី