ដល់ក! សន្ទុះ​ចិត្ត​ខ្លាំង គណៈកម្មការ Got Talent ម្នាក់ដល់​ថ្នាក់​ស្រាតខោមុខ​កាណុង​កាមេរ៉ា!

  • 2017-05-30 03:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ និង​ជា​គណៈកម្មការ​ប្រចាំ​កម្មវិធី​ Britain’s Got Talent បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ទស្សនា​ និង​គណៈកម្មការ​ជាមួយ​គ្នា​ហួស​ចិត្ត​ទប់​សំណើច​មិន​បាន​។

ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ជា​រឿង​នឹក​ស្មាន​មិន​ដល់​ ដែល​លោក​ David Walliams ហ៊ាន​ដល់​ថ្នាក់​ស្រាត​ខោ​បង្ហាញ​គូទ​នៅ​ចំពោះ​មុខ​កាមេរ៉ា​ ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​ Britain’s Got Talent។ អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ គឺ​នៅ​គូទ​ខាង​ស្ដាំ​មាន​សាក់​ជា​រូប​លោក​ និង​ខាង​ឆ្វេង​ជា​រូប​របស់​ លោក​ Simon Cowell ។

មូលហេតុ​ដែល​នាំ​ឲ្យ​គណៈកម្មការ​រូប​នេះ​ឡើង​លើ​តុ​ ហើយ​ស្រាត​ខោ​ គឺ​ដោយសារ​វគ្គ​នេះ​ជាវគ្គ​ប្រកួត​ជ្រើសរើស​ជុំ​ចុង​ក្រោយ​ និង​ក៏​ដូច​ជា​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​របស់​លោក​ដែល​មាន​ចំពោះ​ លោក​ Simon Cowell ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​រំភើប​ពេក​ រហូត​ទប់​អារម្មណ៍​មិន​បាន​។

ចំណែក​ឯ Simon វិញ​ខ្មាសជំនួស រហូត​លែង​ហ៊ាន​មើល​មុខ​ និង​អស់​យោបល់​រក​ពាក្យ​មក​និយាយ​គ្មាន​ ដោយសារ​ហួស​ចិត្តពេក៕

*ចុចអាន៖

-ព័ត៌មានពីតារា​បរទេស

-ខ្លាំង! បេក្ខជន Got Talent ម្នាក់លេងសៀកដល់​ថ្នាក់គណៈកម្មការមើលឡើងចំហមាត់

-បេក្ខជន Britain’s Got Talent ធ្វើឲ្យ Judge ម្នាក់​ភ្លឺភ្នែក ​ក្រោយធ្លាប់បរាជ័យម្ដង

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី