៥ នាទី ​ហ្គេម​ Forza 7 ស៊ី​ដាច់​ផឹង​ Need For Speed របស់​ EA

  • 2017-06-14 04:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ប្រណាំង​រថយន្ត​ Forza Motorsport 7 ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ហ្គេម​ Microsoft Studios បាន​ប្រកាស​បើក​បង្ហាញ​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​ E3 នា​ប៉ុន្មាន​ថ្ងៃ​មុន​។​ ហ្គេម​ថ្មី​នេះ ទាញ​យក​ផល​ចំណេញ​សម្រាប់​ឧបករណ៍​ Xbox One X ដែល​អាច​បង្ហាញ​រូបភាព​នូវ​កម្រិត 4K លក្ខខណ្ឌ​ 60fps បាន​យ៉ាង​ឡូយ​។​

ក្នុង​វីដេអូ​ខ្លី​ប្រមាណ ៥​ នាទី​ ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​សាច់​ហ្គេម​ Forza 7 ដែល​យក​រថយន្ត​ Nissan GT-R មក​លេង​។​​

លក្ខណៈ​ពិសេសៗ​រំពឹង​ទុក​មក​ជាមួយ​ហ្គេម​ Forza Motorsport 7 រួមមាន​:

  • រថយន្ត​ចំនួន ៧០០ ដែល​រួម​បញ្ចូល​ទាំង​ការ​ត្រលប់​មក​វិញ​នូវ​ពពួក​ Porsche
  • ទីតាំង​ថ្មី ៣០ និង​គំនូស​ព្រាង​ ២០០ ផ្សេងៗ​ពី​គ្នា
  • តួ​អង្គ​ថ្មី នៃ​ការ​រចនា​ទាំង​ ៣០០ ម៉ូដ
  • វគ្គ​ប្រណាំង​ថ្មី នៅ​ Dubai
  • ការ​វិល​ត្រលប់​មក​វិញ នូវ​វគ្គ Mugello ដែល​បាត់​តាំង​ពី​ជំនាន់​ហ្គេម​ Forza Motorsport 4។

ចុច​អាន៖

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា