និស្សិត IT ខ្មែរផ្ញើវីដេអូមក Sabay ចែករំលែកការសិក្សានិងការតស៊ូនៅទឹកដីកូរ៉េ
- 2017-06-13 01:43:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិត IT ខ្មែរផ្ញើវីដេអូមក Sabay ចែករំលែកការសិក្សានិងការតស៊ូនៅទឹកដីកូរ៉េ
ចន្លោះមិនឃើញ
និស្សិតអនុបណ្ឌិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រមួយរូបឈ្មោះ ដួង ចន្ទ័ឃីហ៊ត់ បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូងដោយចាប់យកជំនាញស្រាវជ្រាវអំពី Big Data និង Computer Graphic 3D។
យុវជនមានស្រុកកំណើតនៅស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងអំឡុងពេលសិក្សាជានិស្សិតថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យានៅវិទ្យាស្ថាន ស៊ីតិក ឃីហ៊ត់ បានសាកល្បងដាក់ពាក្យប្រឡងអាហារូបករណ៍ចូលរៀនផ្នែកកម្មវិធីកុំព្យូទ័រនៅមជ្ឈមណ្ឌល Koreas Software HRD Centerហើយក៏បានជាប់ដូចបំណង។
បន្ទាប់ពីបានជាប់ជានិស្សិតអាហារូបករណ៍នៅទីនោះ ឃីហ៊ត់ នៅតែខិតខំសិក្សាស្រាវជ្រាវបន្ថែម មិនបោះបង់ រហូតទទួលបានឧកាសក្លាយជាអ្នកណែនាំ (Instuctor) នៅក្នុងមជ្ឍមណ្ឌល។
ក្នុងឆ្នាំ ២០១៥ ឃីហ៊ត់ ក៏បានចាប់យកឧកាសមួយទៀត ដោយដាក់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតមកសិក្សានៅប្រទេសកូរ៉េខាងត្បូងដែលផ្ដោតទៅលើការសិក្សាស្រាវជ្រាវអំពី Big Data និង Computer Graphic 3D។
ចំពោះបញ្ហាប្រឈម ឃីហ៊ត់ បានឲ្យដឹងថា ត្បិតថាការមករស់នៅទឹកដីសម្បូរបែបស៊ីវិល័យមែន ប៉ុន្តែក៏មានការលំបាកបន្តិចដែរ ដោយសារបញ្ហាម្ហូបអាហារ និងកត្តាអាកាសធាតុធ្វើឲ្យយុវជនសម្បូរសរូបនេះត្រូវតែប្រឹងប្រែងដើម្បីជំនះការលំបាកទាំងនេះ៕
អានបន្ត៖
- លាងហ៊ាង ធ្លាក់អាហារូបករណ៍ ៤ ឆ្នាំជាប់គ្នា តស៊ូរហូតជាប់ទៅរៀនជំនាញវិស្វកម្មនៅបារាំង
- និស្សិតឆ្នើម IT រៀនពីរមហាវិទ្យាល័យ ខ្លាំងរហូតក្លាយជាគ្រូ Java
- ហាត់ការនៅកូរ៉េជាង ១ឆ្នាំ កើតកូនចិត្តចង់អភិវឌ្ឍមធ្យោបាយដឹកជញ្ជូនជឿនលឿនដូចស្រុកគេ