ស្អាតហើយពូកែទៀត! មាន សូនីតា ត្រៀមទទួល​បរិញ្ញាបត្រ​ទី​២ ​ក្នុង​ជីវិត​សិក្សា

  • 2017-06-14 04:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​គួរ​ឲ្យ​សាទរ​មួយ​ដែល​ តារា​សម្ដែង​រូប​ស្រស់​ មាន សូនីតា ត្រៀម​ទទួល​បរិញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃ​ស្អែក​នេះ​ ហើយក៏​ជាបរិញ្ញាបត្រទី​២​ក្នុង​ជីវិត​សិក្សា​របស់​នាង​ដែរ​។

ស្រី​ស្អាត​រូប​នេះ ធ្លាប់​ប្រាប់​ sabay ថា នាងបាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​ពី​​សាកល​វិទ្យាល័យ​បៀល​ប្រាយ​ម្ដង​ហើយ​នៅ​ឆ្នាំ ២០១៣។

នៅ​​ថ្ងៃ​ស្អែក​នេះ នាង​នឹង​គ្រង​ឯង​សណ្ឋាន​ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ខាង​ក្រោម ​ដើម្បី​ទទួល​បរិញ្ញាបត្រ​បញ្ចប់​ការសិក្សា​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ ពី​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ វិញ​ម្ដង ដែល​នឹង​ធ្វើ​ឡើង​ សាលា​ជាតិ​អប់រំ​ ហៅ​កាត់ NIE៕

អត្ថបទ៖ សុខណា

រូប​ភាព៖ FB មាន សូនីតា