កើតឡើងហើយ! Floyd ប្រកាសវាយ McGregor នៅខែសីហា
- 2017-06-15 00:56:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតឡើងហើយ! Floyd ប្រកាសវាយ McGregor នៅខែសីហា
ចន្លោះមិនឃើញ
Floyd Mayweather នឹងត្រឡប់ពីចូលនិវត្តន៍ហើយឡើងវាយជាមួយ Conor McGregor ក្នុងការប្រកួតទម្ងន់មធ្យមនៅទីក្រុង Las Vegas នៅថ្ងៃទី ២៦ ខែសីហាខាងមុខ។
គេដឹងហើយថា Floyd គឺជាអតីតអ្នកប្រដាល់សកលជើងឯកពិភពលោក ខណៈ McGregor គឺជាកំពូលអ្នកវាយ UFC ដែលពិបាករកអ្នកដែលអាចយកឈ្នះគេបានណាស់ ប៉ុន្តែការប៉ះគ្នារវាងពួកគេទាំងពីរនឹងជ្រើសយកវិញ្ញាសាប្រដាល់សកលមកប្រកួត។
ជំនួបយក្សលើកនេះភាគីទាំងសងខាងនឹងបានប្រាក់ចំនួន ៧៨,៤លានផោន ឬ១០០លានដុល្លារអាមេរិក ដែលវាត្រូវបានចាត់ចូលជាការប្រកួតប្រដាល់ដែលមានប្រាក់ឈ្នួលថ្លៃបំផុតមួយ។ Floyd បានបង្ហោះវីដេអូនៅលើ Twitter បញ្ជាក់ពីកាលបរិច្ឆេទនៃការប្រកួតអមជាមួយសារ សរសេរថា "ការប្រកួតគឺផ្លូវការហើយ" ស្របពេលដែល McGregor ក៏បង្ហោះសារស្រដៀងគ្នានេះដែរ៕