កុំច្រឡំនៅចិន រថភ្លើងអគ្គិសនីមិនមែនរត់លើផ្លូវដែកទេ គឺរត់លើផ្លូវធម្មតា
- 2017-06-15 01:29:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រឡំនៅចិន រថភ្លើងអគ្គិសនីមិនមែនរត់លើផ្លូវដែកទេ គឺរត់លើផ្លូវធម្មតា
ចន្លោះមិនឃើញ
ដើម្បីដោះស្រាយបញ្ហាកកស្ទះលើសេវាដឹកជញ្ជូនសាធារណៈ ប្រទេសចិនបានដាក់បង្ហាញនូវរថភ្លើងបើកបរដោយស្វ័យប្រវត្តិដំបូងបង្អស់របស់ខ្លួន ដែលមិនចាំបាច់មានផ្លូវដែកនោះទេ គឺវាបើកលើផ្លូវធម្មតាតែម្ដង។
វាត្រូវបានប្រកាសបង្ហាញគម្រោងកាលពីសប្ដាហ៍មុននៅទីក្រុង Zhuzhou នៃខេត្ត Hunan ប្រទេសចិន។
សហគ្រាស CRRC បានចាប់ផ្ដើមអភិវឌ្ឍគម្រោងរថភ្លើង ART នេះឡើងតាំងពីឆ្នាំ ២០១៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះក្នុងទីក្រុង ដែលរំខានដល់ការដឹកជញ្ជូនសាធារណៈ។ រថភ្លើងនេះមានទូចំនួន ៣ ដែលគិតទៅមានប្រវែង ៣០ ម៉ែត្រ ប៉ុន្តែវាក៏អាចដាក់នៅទូបន្ថែមទៀត ដើម្បីបង្កើនទីតាំងធំជាងមុនសម្រាប់អ្នកធ្វើដំណើរបានច្រើន។
រថភ្លើង ART អាចធ្វើដំណើរបានក្នុងល្បឿនអតិបរមា ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចដឹកអ្នកដំណើរបាន ៣០០ នាក់។ ដំណើរការដោយប្រើប្រាស់អគ្គិសនីជួយដល់បរិស្ថាន ការសាកបញ្ចូលថ្មមួយពេញម្ដងក្នុងរយៈពេល ១០ នាទីអាចជិះបាន ៤០ គីឡូម៉ែត្រ។
យ៉ាងណាមិញបច្ចុប្បន្នរដ្ឋាភិបាលក្នុងទីក្រុង Zhuzhou នៃខេត្ត Hunan កំពុងគិតគូរបង្កើតផ្លូវសម្រាប់ឱ្យរថភ្លើង ART ធ្វើដំណើរតាមគន្លងប្រវែង ៦,៥ គីឡូម៉ែត្រជុំវិញទីក្រុង ហើយការបើកដំណើរការជាសាធារណៈនឹងចាប់ផ្ដើមនាឆ្នាំ ២០១៨។
បន្តចុចអាន៖