ផ្លូវ​ការ​! Man Utd ទិញ​បាន​ខ្សែ​ការ​ពារ​ Benfica ជាប់​កំណត់ត្រា​ថ្លៃ​បំផុត​

  • 2017-06-15 01:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ Victor Lindelof ពី Benfica ក្នុង​តម្លៃ​ ៣១​លាន​ផោន។

កីឡាករ​អន្តរជាតិ​ស៊ុយអែត​​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ពិភាក្សា​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ និង​ពិនិត្យ​សុខភាព​។ Lindelof នឹង​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ United បន្ទាប់​ពី​កំណត់ត្រា​ថ្លៃ​បំផុត​កាល​ពី​មុន​គឺ​ការ​ទិញ Rio Ferdinand ក្នុង​តម្លៃ​២៩,១​លាន​ផោន​កាល​ពី​ឆ្នាំ​២០០២។

ក្នុង​វ័យ​២២​ឆ្នាំ​ Lindelof ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ Benfica ហើយ​បង្ហាញ​ខ្លួន​បាន​៤៨​ប្រកួត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក ​និង​​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​។ ជាមួយ​ក្រុម​ជម្រើស​ជាតិ​វិញ​កីឡាករ​ដែល​កើត​នៅ​ទីក្រុង​ Västerås រូប​នេះ​លេង​តាំង​ពី​ឈុត​ U17, U19, U21 និង​ឈុត​ធំ​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន