Southampton ចែកផ្លូវជាមួយអ្នកចាត់ការទូទៅក្រោយដឹកនាំបាន១ឆ្នាំ
- 2017-06-15 02:51:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Southampton ចែកផ្លូវជាមួយអ្នកចាត់ការទូទៅក្រោយដឹកនាំបាន១ឆ្នាំ
ចន្លោះមិនឃើញ
Southampton បណ្ដេញអ្នកចាត់ការទូទៅលោក Claude Puel ចេញពីតំណែងក្រោយដឹកនាំបានតែ១រដូវកាល។
បុរសសញ្ជាតិបារាំងត្រូវតែងតាំងជាអ្នកចាត់ការទូទៅកាលពីខែមិថុនាឆ្នាំ២០១៦ គិតមកដល់ពេលនេះមានរយៈពេល១ឆ្នាំគត់ ហើយបាននាំក្រុមរហស្សនាមថា The Saints បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ កាលពីរដូវកាលមុននៅ Premier League។
ក្រៅពីនោះ Southampton ក៏ឈានដល់វគ្គផ្ដាច់ព្រ័ត្រ League Cup ផងដែរ ហើយវាជាការឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រពានធំលើកដំបូងរបស់ពួកគេគិតចាប់ពីឆ្នាំ២០០៣មក ប៉ុន្តែបរាជ័យក្រោមថ្វីថៃ Manchester United ៣-២។ យ៉ាងណាក៏ដោយ កំណត់ត្រាចាញ់១៦លើកនៅរដូវកាលមុន និងឈ្នះតែម្ដងគត់នៅ៨ប្រកួតចុងក្រោយធ្វើឲ្យក្លឹបសម្រេចចិត្តចែកផ្លូវជាមួយអ្នកចាត់ការវ័យ៥៥ឆ្នាំ។
Puel ចំណាយពេល៤ឆ្នាំដឹកនាំ Nice មុនពេលជំនួសលោក Ronald Koeman នៅ Southampton។ លោកបានក្លាយជាអ្នកចាត់ការទីបីហើយដែលចាកចេញពីក្លឹបអង់គ្លេសមួយនេះក្នុងរយៈពេល៣ឆ្នាំចុងក្រោយបន្ទាប់ពីលោក Mauricio Pochettini និងលោក Koeman៕