រឿង​ "Deadpool”​ ​ទើប​តែ​ជ្រើស​រើស​តួ​ស្រី​ជប៉ុន​ Shioli Kutsuna សម្រាប់​វគ្គ​២

  • 2017-06-15 04:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សញ្ជាតិ​ជប៉ុន Shioli Kutsuna ទើប​តែ​បាន​ត្រូវ​គេ​ជ្រើស​រើស​ដើម្បី​មក​សម្ដែង​ជា​តួ​មួយ​ នៅ​ក្នុង​រឿង​ Deadpool វគ្គ​២ របស់​ផលិត​កម្ម​ Fox និង Marvel។

សម្រាប់​វគ្គ​ថ្មី​នេះ Ryan Reynold និង​ត្រលប់​មក​សម្ដែង​ជា​តួ​អង្គ​ Hero មាត់​ប៉ប៉ាច់ប៉ប៉ោច​នេះ​ម្ដង​ទៀត ខណៈ​ដែល​ស្ទូឌីយោ​មិន​ទាន់​ប្រាប់​ទេ​ ថា​តើ Kutsuna នឹង​សម្ដែង​ជា​តួអង្គ​មួយ​ណា​ ប៉ុន្តែ​គឺ​ជា​តួ​ដ៏​សំខាន់​មួយ។ លោក David Leitch គឺ​ជា​អ្នក​ដឹក​នាំ​រឿង​នេះ ដែល​មាន​គម្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១​​ខែ​មិថុនា​ឆ្នាំ ២០១៨។

អ្នក​នាង​ Kutsuna នឹង​ចូល​រួម​សម្ដែង​ជាមួយ​លោក​ Josh Brolin សម្ដែង​ជា​តួ Cable, Zazie Beetz សម្ដែង​ជា​តួ Domino និង Jack Kesy ព្រម​ទាំង​រួម​បញ្ចូល​នឹង​តួអង្គ​ចាស់ៗ Morena Baccarin, Leslie Uggams, Stefan Kapacic សម្ដែង​ជា​តួ Colossus និង Brianna Hildebrand សម្ដែង​ជា​តួ Negasonic Teenage Warhead។

តារា​ជប៉ុន​វ័យ​ ២៤​ឆ្នាំ​រូប​នេះ ធ្លាប់​សម្ដែង​រឿង​ផ្សេងៗ​ជា​ច្រើន​នៅ​ហូលីវូដ​រួច​មក​ហើយ​ដូច​ជា​រឿង “Oh Lucy!” សម្ដែង​ជាមួយ​តារា​ល្បី​លោក Josh Hartnett ដែល​បាន​សម្ពោធ​នៅ​ Cannes Film Festival។នាង​ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង ​"The Outsider” ជាមួយ​តារា​សម្ដែង Jare Leto ដែល​ជា​តារា​ល្បី​ឈ្មោះ​ម្នាក់​ធ្លាប់​ឈ្នះ​ពាន​អូ​ស្ការ​ទៀត​ផង៕

ប្រភព៖ deadline   ប្រែ​សម្រួល៖ ធារ៉ូ