កីឡាករ​អាស៊ី​ ៥​រូប​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​គេ​នៅ​អឺរ៉ុប រដូវ​កាល​ ២០១៦-១៧

  • 2017-06-15 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​កីឡាករ​ក្នុង​តំបន់​អាស៊ី​ជា​ច្រើន​បាន​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្នុង​តំបន់​អឺរ៉ុប។ ភាគ​ច្រើន​ពួក​គេ​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​នៅ​អឺរ៉ុប ឬ​លីគ​​​​​កំពូល​ដែល​មិន​សូវ​លេច​ធ្លោ​ដូច​ជា​នៅ​ប្រទេស​ប៉ូឡូញ ក្រិក​​និង​អូទ្រីស​ជា​​ដើម។

យ៉ាង​នេះ​ក្ដី គេហទំព័រ Football Tribe បាន​បង្ហាញ​ចំណាត់​ថ្នាក់​កីឡាករ​អាស៊ី​៥​នាក់​ ដែល​កម្រិត​លេចធ្លោ​ខ្លាំង​ក្នុង​តំបន់​អឺរ៉ុប​ដែល​កំពុង​លេង​ក្នុង​លីគ​​ទី​១​ក្នុង​ប្រទេស អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង អ៊ីតាលី​។ មើល​ទាំង​អស់​គ្នា​ តើ​មាន​កីឡាករ​ណា​ខ្លះ?

៥. Hiroki Sakai

ខ្សែ​ការពារ​ជប៉ុន​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម Marseille ក្នុង​លីគ​បារាំង​នៅ​រដូវ​កាល​​២០១៦-១៧ ក្រោយ​ផ្ទេរ​ពី​ក្រុម Hannover 96 ដោយ​រូប​គេ​បាន​ជាប់​ជម្រើស​ដំបូង​រហូត។ បង្ហាញ​ខ្លួន​បាន​៣៥​ប្រកួតSakai បាន​ជួយ​ក្រុម​​ឈរ​លេខ​៥​នៅ​ ligue 1។ តាម​ការ​ចាត់​ថ្នាក់ Sakai ទទួល​បាន​៧,១៣/​​១០។

៤. Maya Yoshida

កីឡាករ​វ័យ​២៨​ឆ្នាំ​សញ្ជាតិ​ជប៉ុន​រូប​នេះ​បាន​បង្ហាញ​ខ្លួន​​ឲ្យ​ក្រុម Southampton ស្ទើរ​គ្រប់​ប្រកួត បូក​រួម​ទាំង​ក្នុង EPL។ រក​បាន​១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត Yoshida មាន​​ការ​ចាត់​ថ្នាក់​ខ្ពស់​៧​/១០។ ​

៣. Shinji Kagawa

ខ្សែ​បម្រើ​ប្រយុទ្ធ​​វ័យ​២៨​ឆ្នាំ​​បាន​ក្លាយ​ជា​​កីឡាករ​មាន​ប្រជាប្រិយ​មក​ទៀត បន្ទាប់​ពី​ត្រលប់​មក Borussia Dortmund វិញ។ បង្ហាញ​ខ្លួន​១៣​ប្រកួត​ គេ​បាន​បញ្ជូន​គ្រាប់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​បាន​​៦​គ្រាប់ ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចំនួន​៧,១២​/១០។ រដូវ​កាល​នេះ Kagawa ជួយ​​ក្រុម​ពណ៌​លឿង​មួយ​នេះ​បាន​លេខ​៣ មាន​កៅអី​លេង Champions League នៅ​រដូវ​កាល​ក្រោយ។ ​​

២. Vitali Denisov

នេះ​ជា​លើក​ដំបូង ដែល Denisov​ មាន​ឈ្មោះ​​ក្នុង​បញ្ជី​កីឡាករ​ល្អ​របស់ Football Tribe។ កីឡាករ​វ័យ​៣០​ឆ្នាំ​ សញ្ជាតិ​អ៊ូបេគីស្ថាន​នេះ​កំពុង​លេង​ឲ្យ​ក្រុម​ក្នុង​ប្រទេស​រុស្សី Lokomotiv Moscow។ ព្រោះ​តែ​កម្រិត​សមត្ថភាព​ខ្ពស់​ និង​ជួយ​ក្រុម​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ គេ​បាន​ចាត់​ថ្នាក់​ចំនួន​៧,៣១/១០។ ​​​

១.Alireza Jahanbakhsh

កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​លេច​ធ្លោ​ក្នុង​ក្រុម AZ Alkmaar ក្នុង​ប្រទេស​ហូឡង់។ Jahanbakhshលេង​បាន​២៦​ប្រកួត ទាត់​បញ្ចូល​ទី​១១​គ្រាប់ ជាមួយ​នឹង​ការ Assist ៨ គ្រាប់​និង​ជួយ AZ Alkmaar បាន​លេខ​៦​ក្នុង​លីគ​ មាន​តំណែង​លេង​ជម្រុះ​ពាន Europa League។ ក្នុង​ចំណោម​កីឡាករ​អាស៊ី​ទាំង​អស់​គេ​​​មាន​ចំនួន​ចាត់​ថ្នាក់​ខ្ពស់​ជាង​គេ​៧,៣១/១០៕ ​​ ​

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម