អបអរ​សាទរ! ប្រិមប្រិយ​ ភ្ជាប់​ពាក្យ​ហើយជាមួយអាណិកជន​អាមេរិក

  • 2017-06-16 03:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​នៅ​លើ​គណនី​ Facebook របស់​តារា​សម្ដែង​ ឡោម លក្ខិណា បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​អម​ជាមួយ​​នឹង​ពាក្យ​សាទរ​ដល់ ​ប្រិមប្រិយ ក្នុង​ថ្ងៃ​ពិសេស​របស់​នាង។

ពេល​នេះ​ពិធី​ភ្ជាប់​ពាក្យ របស់​តារា​កំប្លែង ប្រិមប្រិយ​ កំពុង​ប្រព្រឹត្ត​ឡើង​នៅ​បុរី​ បេងហ៊ួត The Star Eternal ជាមួយ​លោក សៅ រ៉ានីត ដែលជា​អតីត​​តារា​ចម្រៀង​ជយលាភី​លេខ៥​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ និងអាណិកជន​ដែលបានទៅរស់នៅអាមេរិកប្រមាណជា១០ឆ្នាំហើយ ​អ្នក​ទាំង​២​បាន​​ស្វែង​យល់​ចិត្ត​គ្នា​តាំង​ពី​ដើម​ឆ្នាំ ២០១៦។​​​​

តារា​កំប្លែង​អ្នក​នាង ប្រិមប្រិយ ធ្លាប់​បែក​បាក់​រឿង​ជីវិត​គូរ​ម្ដង​រួច​មក​ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៣ ដោយ​មូល​ហេតុ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា ទើប​អ្នក​ទាំង​២​សម្រេច​​ចែក​ផ្លូវ​ដោយ​សន្តិវិធី។ នៅ​ដើម​ឆ្នាំ​២០១៦ តារា​កំប្លែង​រូប​នេះ​បាន​ទទួល​យក​ស្នេហ៍​ថ្មី​ពី​បុរស​អាណិកជន​អាមេរិក​​ផង​ដែរ​រហូត​ភ្ជាប់​ពាក្យ​ថ្ងៃ​នេះ៕​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម