ក្ដៅៗ! នារីដែលសេពគ្រឿងញៀនជាមួយ T.O.P ត្រូវផ្ដន្ទាទោស​ហើយ

  • 2017-06-16 06:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​របស់​តារា​ចម្រៀង​ប្រចាំ​ក្រុម​ចម្រៀង​ BIGBANG, T.O.P នៅ​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ បន្ត​តាមដាន​ និង​ចង់​ជ្រាប​បន្ថែម​ពី​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ តារា​ក្នុង​ដួង​ចិត្ត​ពួកគេ។

បើ​ទោះ​ពេល​នេះ​ T.O.P កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​ក៏​ដោយ​ ក៏​បញ្ហា​របស់​លោក​នៅ​តែ​វិលវល់​មិនទាន់​ចប់​ដែរ។ បើ​និយាយ​ពី​នារី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ថា​បាន​សេព​កញ្ឆា​ជាមួយ​ T.O.P វិញ​ ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា​ ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ត្រូវ​ហាម​ប្រាម​មិន​ឲ្យ​បម្រើ​ការងារ​ផ្នែក​សិល្បៈ​អ្វី​ទាំងអស់​ ក្នុង​រយៈពេល​៤​ឆ្នាំ​ និង​ត្រូវ​ទទួល​យក​ការ​បន្សាប​សារធាតុ​ញៀន​ចេញ​ពី​ខ្លួន​ រយៈ​ពេល​ ១២០​ម៉ោង។

បើ​តាម​អ្វី​ដែល​តុលាការ​ប្រកាស​ នារី​ដែល​ជា​អ្នក​ហ្វឹកហាត់​សិល្បៈ​ថ្មី​នេះ​ បាន​ទទួល​ស្គាល់​នូវ​ទង្វើ​ខុស​ឆ្គង​ទាំងអស់​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​រួច​ហើយ​ ទើប​តុលាការ​ឈាន​ដល់​ការ​ដាក់​ទោស​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី