Ronaldo ​ចង់​ចាកចេញ​ពី​អេស្ប៉ាញ ​ក្រោយ​មាន​បញ្ហា​រឿង​ពន្ធ​មិន​ចេះ​ចប់

  • 2017-06-16 07:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Cristiano Ronaldo ​ចង់​ចាកចេញ​ពី​ប្រទេស​អេស្ប៉ាញ ​ហើយ​ក៏​មិន​ចង់​ត្រលប់​មក​ជាន់​ទី​នេះ​វិញ​ដែរ ​ក្រោយ​ពី​មាន​បញ្ហា​រឿង​បង់​ពន្ធ​របស់​ខ្លួន ​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​បញ្ជាក់​ថា​មិន​ខុស​ច្បាប់​ច្រើន​ដង​មក​ហើយ​នោះ។

កាសែត​នៅ​ព័រទុយហ្គាល់​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា Ronaldo ​បាន​ប្រាប់​ទៅ​ប្រធាន​ក្លឹប​ Real Madrid ​លោក​ Florentino Perez ​រួច​រាល់​ហើយ​ចំពោះ​ការ​ចង់​ចាកចេញ​នេះ។ ​ដោយ​ឡែក​ចំពោះ​មូលហេតុ​វិញ ​មិន​មែន​មក​ពី​អ្នក​គាំទ្រ​ឬ​ក្លឹប Real Madrid ​នោះ​ទេ ប៉ុន្តែ​វា​កើត​ឡើង​ដោយសារ​តែ​ម្ចាស់​ពាន Ballon dÓr ​៤​សម័យ​ធុញ​ជាមួយ​រឿង​បង់​ពន្ធ ​ដែល​តុលាការ​តែង​ចោទ​ប្រកាន់​រូបគេ​ជា​ញឹកញាប់។

ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មាន​រឿង​គេច​ពន្ធ​នេះ​កើត​ឡើង​ទៀត ​ដោយ​រាជអាជ្ញា​​​ប្រទេស​អេស្ប៉ាញ​ចោទ​ប្រកាន់​រូបគេ​ពី​បទ​គេច​ពន្ធ​ចំនួន​១៣​លាន​ផោន។ ស្រប​ពេល​ដែល​សាមី​ខ្លួន ធ្លាប់​បាន​បង្ហោះ​ពី​សៀវភៅ​ធនាគារ​និង​ប្រាក់​សុទ្ធ​តែ​ខ្លួន​រក​បាន​ហើយ​ក៏​ដោយ។

ដោយ​ការ​ចង់​ចាកចេញ​នេះ ​ជា​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​មួយ​សម្រាប់​ក្រុម​ផ្សេង​ៗ​ដូចជា PSG ​និង Manchester United ​ជា​ដើម ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​កំពូល​រូប​នេះ​ទៅ​លេង​ឱ្យ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ មុន្នីរម្យ