តោះ ទៅ​​មើល​ទេសភាព​ស្អាត​ៗ​នៅ​កូរ៉េខាងជើង ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិនដល់

  • 2017-06-16 08:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ឯកា​មួយ និង​មាន​ច្បាប់​បំបិទ​សេរីភាព​ប្រជាជន​ជា​ច្រើន។ ច្បាប់​ដ៏​តឹងតែង​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​​មួយ​ចំនួន​​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស​កំណើត ហើយ​ខ្លះ​ហ៊ាន​ស្លាប់​ ប្រសិន​បើ​គេ​ចាប់​បញ្ជូន​ទៅ​កូរ៉េ​ខាង​ជើង​វិញ។ ​

កូរ៉េខាងជើង​ ក៏​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​ពុក​​រលួយ​​ខ្លាំង​បំផុត​មួយ​ក្នុង​លោក​ និង​ប្រជាជន​រស់​នៅ​តាម​ជន​បទ​ក្រីក្រ​ច្រើន​ដែរ។

ខណៈ​ភាព​តាន​តឹង​រវាង​​ប្រទេស​កូរ៉េខាងជើង និង​សហរដ្ឋ​អាមេរិក​​នៅ​តែ​កើត​មាន អ្នក​ថត​រូប​ជនជាតិ​ម៉ាឡេស៊ី​​លោក Reuben Teo អាយុ ៣១​ឆ្នាំ ​បាន​ព្យាយាម​ចូល​ទៅ​ផ្ដិត​ទិដ្ឋភាព​​​ស្អាត​ៗ​ដែល​គ្រប់​គ្នា​កម្រ​បាន​ឃើញ។ អ្នក​​ថត​រូប រូប​នេះ​​បាន​រៀប​រាប់​ថា ​ប្រជាជន​កូរ៉េខាងជើង ​មើល​ទៅ​ហាក់​មិន​អើ​​ពើ​នឹង​កើត​មាន​សង្គ្រាម​ឡើយ ​ព្រោះ​គាត់​ឃើញ​អ្នក​រស់​នៅ​ក្រុង​ព្យុងយ៉ាង ​បើក​របរ​រកស៊ី​ប្រចាំ​ថ្ងៃ​ធម្មតា​ដូច​មិន​មាន​អ្វី​កើត​ឡើង។

ឯ​តាម​ស្ថានីយ​រថភ្លើង និង​ទីប្រជុំជន​ផ្សេង​ទៀត​មាន​ការ​សម្ដែង​សិល្បៈ​ក្នុង​ទម្រង់​ផ្សេង​ៗ​ដោយ​មាន​​អ្នក​ទេសនា​ជា​ច្រើន។ ​លោក​សង្ឃឹម​ថា រូប​ថត​ប៉ុន្មាន​សន្លឹក​នេះ ​នឹង​ជួយ​ទាក់​ទាញ​​ទេសចរ​​ទៅ​​ទស្សនា​កូរ៉េខាងជើង​បន្ថែម​ទៀត​ ព្រោះ​តែ​ទេសភាព ​ស្រស់​ស្អាត អនាម័យ ដង​ផ្លូវ​មាន​របៀប​រៀបរយ។ បើ​និយាយ​​ពី​សំណង់​អគារ​វិញ ​កូរ៉េ​ខាង​ជើង​ក៏​ចូល​ចិត្ត​សង់​អគារ​ប្លែក​ៗ ខ្ពស់​ៗ មិន​ចាញ់​ប្រទេស​អភិវឌ្ឍ​ជឿនលឿន​ឡើយ។ សូម​ទស្សនា​បណ្ដុំ​រូបភាព​ខាង​ក្រោម ពិត​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ស្មាន​មិនដល់៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ