តើអ្នកគួរចំណាយ លុយ១៥ម៉ឺនដុល្លារ សម្រាប់កៅអីអង្គុយមើល Floyd Vs McGregor ទេ
- 2017-06-16 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកគួរចំណាយ លុយ១៥ម៉ឺនដុល្លារ សម្រាប់កៅអីអង្គុយមើល Floyd Vs McGregor ទេ
ចន្លោះមិនឃើញ
Floyd Mayweather និង Conor McGregor ត្រូវឡើងប្រកួតគ្នានៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៧នេះហើយ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។
កំពូលកីឡាករទាំងពីរនេះនឹងត្រូវតតាំងគ្នារហូតដល់១២ទឹក ខណៈដែលម្នាក់ជាអ្នកប្រដាល់ពិត ប៉ុន្តែម្នាក់វិញគឺជាអ្នកប្រដាល់ក្នុងទ្រុង UFC ឯណោះទេ។ ហេតុដូច្នេះហើយ បានជាការប្រកួតខាងលើនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយសំបុត្រលក់វិញក៏ថ្លៃមិនធម្មតាដែរ។ ប្រកួតនៅសង្វៀន T-Mobile Arena ដែលអាចដាក់មនុស្សបាន ២០ ០០០ម៉ឺននាក់នោះ សំបុត្រអាចនឹងមានតម្លៃថ្លៃដោយចាប់ពី ២ពាន់ដុល្លារឡើង ដោយឡែកសម្រាប់កន្លែង VIP វិញ អាចឈានដល់ទៅ ១៣០ ០០០ដុល្លារឯណោះ។
តម្លៃសំបុត្រខាងលើនេះ គឺជាការលក់ទូទៅប៉ុណ្ណោះ ប៉ុន្តែនៅអាមេរិកមានការលក់សំបុត្រលក្ខណៈពិសេសថែមទៀត ដោយនេះអាចនឹងមានតម្លៃដល់ទៅ១៥០ ០០០ដុល្លារឯណោះ ក្នុង១កៅអីសម្រាប់ការប្រកួតខាងលើនេះ។ បើតម្លៃប៉ុណ្ណឹងមែន តើប្រិយមិត្តអាចនឹងមានចំណាប់អារម្មណ៍ទៅទស្សនាផ្ទាល់ដែរឬទេ សម្រាប់ការប្រកួតមួយនេះ?
ចុចអាន៖