ទីបំផុត Barcelona ទិញ​បាន​កីឡាករ​ដំបូង ក្នុង​រដូវ​ក្ដៅ​នេះ

  • 2017-06-16 04:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស Barcelona សម្រេច​ទិញ​បាន​កីឡាករ​ដំបូង​ក្នុង​ទីផ្សារ​ដោះដូរ​​រដូវ​ក្ដៅ​នេះ ដោយ​បាន​នាំ​ខ្សែ​ការពារ​វ័យ​ក្មេង Marlon Santos ពី​ក្លឹប Fluminense​ របស់​ប្រេស៊ីល។

កីឡាករ​ប្រេស៊ីល​វ័យ​២១​ឆ្នាំ Marlon យល់​ព្រម​ចុះ​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយ Barca ហើយ​នឹង​​ចូលរួម​ជាមួយ​ឈុត​ធំ​​ប្រកួត​លក្ខណៈ​ទេសចរណ៍​នៅ​អាមេរិក ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី​លោក Ernesto Valverde។​ ព័ត៌មាន​ពី​ក្លឹប​ទាំង​ពីរ Barcelona និង Fluminense​​​​​​ បញ្ជាក់​ថា Marlon គ្មាន​តម្លៃ​ខ្លួន​ទេ តែ ESPN​ FC ធ្លាប់​បាន​រាយការណ៍​ថា កីឡាករ​រូប​នេះ​មាន​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ។

តាម​ពិត​ទៅ Marlon មិនមែន​ទើប​តែ​មក​លេង​នៅ​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​ទេ ​​Barcelona បាន​ខ្ចី​គេ​ពី Fluminense មក​លេង​នៅ​ឈុត​ B តាំង​​ពី​ខែ កក្កដា ឆ្នាំ​មុន​មក​ម្ល៉េះ។ កាល​ពី​ឆ្នាំ​មុន ខ្សែ​ការពារ​រូប​នេះ​បង្ហាញ​ខ្លួន​២៤​ប្រកួត​ក្នុង​ឈុត​ B របស់ ​​Barcelona ហើយ​ត្រូវ​បាន​លោក Luis Enrique ហៅ​លេង​ឈុត​ធំ​ម្ដង​ក្នុង​ពាន Champions League ពេល​ប៉ះ Celtic ខែ កញ្ញា និង​បាន​លេង​៩០​នាទី​នៅ La Liga ​២​ដង ក្នុង​ជំនួប​ជាមួយ Las Palmas និង Eibar៕

ចុចអាន៖

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ