ផ្លូវការ៖ អតីត​គ្រូ Leicester ទៅ​ដឹក​នាំ​ក្រុម​​ក្នុង​លីគ​បារាំង​ ក្រោយ​អត់​ការងារ​៤​ខែ

  • 2017-06-16 02:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Claudio Ranieri បាន​ត្រលប់​ចូល​ពិភព​បាល់ទាត់​វិញ​ បន្ទាប់​ពី​ក្រុម Leicester City បណ្ដេញ​ចេញ​អត់​ការងារ​ធ្វើ​អស់​រយៈពេល​៤​ខែ ដោយ​ទៅ​ដឹកនាំ​ក្រុម Nantes ក្នុង​ Ligue 1 ជាមួយ​កិច្ច​សន្យា​២​ឆ្នាំ។

អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​​រូប​នេះ ត្រូវ​បាន​ក្រុម​កញ្ជ្រោង​ខៀវ​បញ្ចេញ​ចេញ​កាល​ពី​ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រោយ​ដឹកនាំ​ក្រុម​ដុនដាប​ខ្លាំង​នៅ Premier League ត្បិត​ធ្លាប់​ជួយ​ក្រុម​លើក​​ពាន​កាល​ពី​រដូវ​កាល​២០១៥-១៦​ក៏​ដោយ។

​​Ranieri មក​ក្រុម Nantes ដើម្បី​ជំនួស​តំណែង​លោក Sergio Conceicao ដែល​ទៅ​ដឹកនាំ​ក្រុម Portor។ កិច្ច​សន្យា​របស់ ​Ranieriនិង​ក្លឹប​បារាំង​មួយ​នេះ​​បន្ត​រហូត​ដល់​​បញ្ចប់​រដូវ​កាល​២០១៨-១៩ និង​សង្ឃឹម​ជួយ​ក្រុម​មាន​កៅអី​មួយ​ទៅ​លេង​នៅ​ពាន​តំបន់​អឺរ៉ុប​។ មុន​នឹង​មក​បារាំង Claudio ធ្លាប់​ត្រូវ​ក្រុម​នៅ​អង់គ្លេស Crytal Palace និង Watford ទាក់ទង់​ឲ្យ​ទៅ​ដឹក​នាំ​បញ្ចប់​រដូវ​កាល ២០១៦-១៧​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ