គ្រូ Juventus ថា Varratti គ្មាន​ផ្លូវ​ទៅ Barcelona ទេ

  • 2017-06-16 01:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Massimiliano Allegri អ្នក​ចាត់​ការ​ក្រុម Juventus គិត​ថា​ក្លឹប Barcelona មិន​អាច​សម្រេច​ក្ដី​ស្រមៃ​ទិញ​បាន Marco Varratti ពី Paris Saint-Germain បាន​ឡើយ។

កីឡាករ​អ៊ីតាលី Varratti ដែល​ត្រូវ​ Juventus ធ្លាប់​ទាក់ទង​​ដែរ​កាល​ពី​កន្លង​ទៅ បាន​ប្រាប់ PSG អំពី​គោល​បំណង​ចង់​ចាកចេញ​ពី​ក្លឹប ស្រប​ពេល Barca បាន​ដាក់សំណើ​១០០​លាន​អឺរ៉ូ។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រទេស​អេស្ប៉ាញ​​​​ប្រធាន​ប្រតិបត្តិ​របស់ Barca លោក Javier Bordas បាន​ជួប​ពិភាក្សា​គ្នា​​ជាមួយ​កីឡាករ​វ័យ​២៤​ និង​ភ្នាក់ងារ​​របស់​គេ​​​កាល​ពី​វិស្សមកាល នៅ​លើ​កោះ Ibiza។

បែប​ណា​ក្ដី លោក Massimiliano Allegri នៅ​តែ​ជឿជាក់​ថា Varratti នឹង​បន្ត​នៅ PSG។ "Varratti ជា​កីឡាករ​អស្ចារ្យ​ម្នាក់។ គេ​គឺ​ជា​កីឡាករ​សំខាន់​នៅ PSG ហើយ​ខ្ញុំ​គិត​ថា​ គេ​នៅ​តែ​បន្ត​លេង​នៅ​ទីក្រុង​ប៉ារីស"៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី