Messi នឹងបញ្ចប់អាជីពបាល់ទាត់នៅចិន ប្រសិនបើរឿង...
- 2017-06-16 02:13:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi នឹងបញ្ចប់អាជីពបាល់ទាត់នៅចិន ប្រសិនបើរឿង...
ចន្លោះមិនឃើញ
Lionel Messi នឹងទៅបញ្ចប់អាជីពរបស់គេនៅលីគកំពូលរបស់ចិន ប្រសិនបើខ្សែប្រយុទ្ធរូបនេះមិនអាចតកុងត្រាជាមួយក្រុម FC Barcelona បានទេនោះ។
បើតាមការឱ្យដឹងរបស់លោក Ferran Soriano អតីតអនុប្រធានក្លឹប Barcelona បាននិយាយថា៖ “ខ្ញុំដឹងពី Messi ច្បាស់ គាត់និងគ្រួសាររបស់គាត់ គឺជាមិត្តល្អរបស់ខ្ញុំ។ គាត់សប្បាយចិត្តនៅ Barcelona ហើយខ្ញុំគិតថាគាត់អាចនឹងបញ្ចប់អាជីពនៅទីនោះ ប៉ុន្តែប្រសិនបើមិនអាចបន្ដកុងត្រាជាមួយក្លឹបបានទៀត រូបគេអាចនឹងត្រូវទៅលេងនៅអាមេរិក ឬលីគនៅប្រទេសចិនវិញ”។
សូមបញ្ជាក់ថាមកដល់ពេលនេះ មានមនុស្សជាច្រើនគិតថា Messi នឹងបន្ដកុងត្រាជាមួយក្រុមអ្នកមានបុណ្យបន្ដទៀត ដើម្បីឱ្យគេអាចបញ្ចប់អាជីពនៅទីនេះតែម្ដង។ យ៉ាងណាមិញ បើក្រឡេកទៅមើលកុងត្រាវិញនោះ នៅជាក្រដាសនៅឡើយទេ ព្រោះការចរចាមិនទាន់បានសម្រេចនៅឡើយ បើទោះជាក្រុម Barcelona ប្រឹងប្រែងតាំងពីយូរណាស់មកហើយក៏ដោយ៕
ចុចអាន៖
កីឡាករអាស៊ី ៥រូបបង្ហាញទម្រង់លេងល្អជាងគេនៅអឺរ៉ុប រដូវកាល ២០១៦-១៧
ម៉្យាងដែរ! សម្រាកពីបាល់ទាត់ Torres ទៅចាប់អាជីពជាម៉ូដែល