នាំគ្នាមកស្គាល់ប្រវត្តិខ្លះៗ នៃនាយករដ្ឋមន្ត្រីក្មេងបំផុត ទី២ក្នុងប្រវត្តិសាស្ត្រ ប្រទេសកាណាដា Justin Trudeau

  • 2017-06-17 07:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Justin Pierre James Trudeau ជានាយករដ្ឋមន្ត្រីទី២៣ របស់ប្រទេសកាណាដា នាពេលបច្ចុប្បន្ន។ បុរសរូបនេះ ក៏ជាមដឹកនាំនយោបាយ មកពីគណបក្សសេរីនិយម និងគឺជា កូនប្រុសបង្កើត របស់អតីតនាយក្រដ្ឋមន្ត្រី កាណាដាលោក Pierre Trudeau ផងដែរ។

លោកTrudeau ដែលបានកើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧១ នាទីក្រុងអូតាវ៉ា និងបានចូលមកកាន់តំណែង ជាលើកដំបូង កាលពីថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៤ ត្រូវបានជឿជាក់ថា គឺជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេង ជាងគេទី២ ក្នុងប្រវត្តិសាស្ត្ររបស់ ប្រទេសកាណាដា បន្ទាប់ពីអតីត នាយករដ្ឋមន្ត្រីលោក Joe Clark។

បុរសរូបនេះ ធ្លាប់មានប្រវត្តិការងារ ជាគ្រូបង្រៀន ពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យ មកពីសាកលវិទ្យាល័យ McGill University នាឆ្នាំ១៩៩៤ និងសាកលវិទ្យាល័យ British Columbia ក្នុងឆ្នាំ១៩៩៨។

ការប្រឡូកក្នុងឆាកនយោបាយ មិនត្រូវបានធ្វើឡើងភ្លាម ក្រោយការស្លាប់ របស់ឪពុករបស់ គាត់ឡើយ គឺរហូតដល់៨ឆ្នាំ ក្រោយការស្លាប់ ទើបគាត់បានចាប់ផ្តើមបង្ហាញមុខ ក្នុងនយោបាយ និងដោយបានដឹកនាំគណបក្សសេរីភាព ឲ្យបានឡើងកាន់អំណាច នាឆ្នាំ២០១៥ កន្លងមកនេះ៕

ប្រភព ៖ lookingtoday