ទំលាប់ប្រចាំថ្ងៃ១០យ៉ាង ដែលអាចបំផ្លាញ ខួរក្បាលរបស់អ្នក

  • 2017-06-17 08:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងម្នាក់ៗ តែងតែមានទំលាប់ ផ្ទាល់ខ្លួនជាច្រើន សកម្មភាព។ ជាមួយគ្នានេះដែរ ពួកយើងតែងតែគិតថា ការធ្វើសកម្មភាព ទាំងនោះអាចធ្វើឲ្យពួកយើង មានអារម្មណ៍ធូរស្រាល។

ទោះបីជាយ៉ាងណាក្តី អ្វីដែលយើងមិនធ្លាប់បានដឹង នឹង មិនបានកត់សំគាល់នោះគឺ ទំលាប់អស់ទាំងនេះ ប្រហែលជាអាចធ្វើការ បំផ្លិចបំផ្លាញ ដល់ខួរក្បាលរបស់យើង។

1.ការបង្អត់អាហារពេលព្រឹក

អ្នកដែលមិនទទួលទាន អាហារពេលព្រឹក ពួកគេត្រូវមានកំរិតជាតិស្ករ នៅក្នុងឈាមទាប ដែលនេះគឺជាទំលាប់ ដ៏អាក្រក់បំផុត។ ម្យ៉ាងវិញទៀត វាធ្វើឲ្យខួរក្បាល ខ្វះសារជាតិបំរុង ព្រមទាំងធ្វើឲ្យខួរក្បាលចុះខ្សោយ ។

2.ការទទួលទានច្រើនជ្រុល

ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយ ភាពរឹងមាំរបស់ខួរក្បាល ដែលនាំឲ្យសម្មភាពខួរក្បាល ធ្លាក់ក្នុងសភាពខ្សោយទៅៗ។ ដូច្នេះហើយ អ្នកត្រូវកំណត់ អាហារបរិភគប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ នឹងមានកំណត់ ដើម្បីឲ្យខួរក្បាល មានដំណើរការបានល្អ។

3.ការជក់បារី

ការជក់បារីមិនត្រឹមតែ នាំឲ្យមានគ្រោះថ្នាក់ ដល់សួតប៉ុណ្ណោះទេ វាអាចមានឲ្យមាន ផលប៉ះពាល់ដល់ខួរក្បាលផងដែរ។ សារជាតិនីកូទីន នៅក្នុងបារី ផ្ទុកទៅដោយ សារធាតុមួយចំនួន ដែលធ្វើឲ្យកោសិកា របស់ខួរក្បាលធ្លាក់ចុះទៅៗ។ ហើយប្រសិនបើ អ្នកនូវតែបន្តបាត់បង់ កោសិកាខួរក្បាល អ្នកប្រហែលជា មានជំងឺវង្វេង។

4.ការទទួលទានរបស់ផ្អែមច្រើន

អ្វីក៏ដោយឲ្យតែច្រើន លើសកំរិត វាមិនផ្តល់នូវ ផលល្អនោះទេ។ ការទទួលទានអាហារ ដែលមានកំរិតជាតិស្ករខ្ពស់ ធ្វើឲ្យមានការអាក់ខាន ដល់ការស្រូបយក សារជាតិប្រូតេអ៊ីន និងសារធាតុបំរុង នៅក្នុងរាងកាយ ដែលវាជាហេតុធ្វើឲ្យមាន ការអាក់ខានដល់ការវិវឌ្ឍន៍ របស់ខួរក្បាល។

5. ការស្រូបយកអុកស៊ីសែន មិនគ្រប់គ្រាន់

ខួរក្បាលរបស់អ្នក ត្រូវការឧស្ម័នអុកស៊ីសែន ឲ្យបានគ្រប់គ្រាន់ ជាប្រចាំប្រសិនបើវា ទទួលបានមិនគ្រប់គ្រាន់នោះទេ ខួរក្បាលរបស់អ្នក មិនអាចធ្វើដំណើរការ បានល្អនោះទេ។

6.ការគេងមិនគ្រប់គ្រាន់

ការគេងពិតជាមានសារសំខាន់ណាស់ សម្រាប់រាងកាយរបស់មនុស្ស ជាពិសេសខួរក្បាល។ វាធ្វើឲ្យខួរក្បាលរបស់យើង អាចសម្រាក បន្ទាប់ពីយើង បានធ្វើការយ៉ាងហត់នឿយ ពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរទំលាប់នៃការ គេងមិនគ្រប់គ្រាន់ ក្នុងរយៈពេលយូរ អាចធ្វើឲ្យកោសិកា របស់ខួរក្បាលងាប់ច្រើន។

7. ការយកក្រណាត់គ្របក្បាលនៅពេលគេង

នេះក៏ជាទំលាប់ដ៏អាក្រក់ដែរ។ ការគេងដោយយក ក្រណាត់មករុំក្បាល ឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំ នៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយ ឧស្ម័នអុកស៊ីសែន នៅក្នុងរាងកាយ នឹងខួរក្បាលដែលលទ្ធផល ធ្វើឲ្យមានផលប៉ះពាល់ អាក្រក់ដល់ខួរក្បាល។

8.ការព្យាយាមធ្វើការ នៅពេលដែលអ្នកកំពុងមានជំងឺ

ភាគច្រើនតែងតែកើតឡើង ចំពោះសិស្សានុសិស្ស នឹងសាស្រ្តាចារ្យ។ ការព្យាយាមធ្វើការ ក្នុងខណៈពេលដែលអ្នក កំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំ ហួសកំរិតរបស់វា ហើយអ្នកនឹងឆាប់ ហត់នឿយជាងថ្ងៃធម្មតា។ បន្ទាប់ពីនោះមកខួរក្បាល របស់អ្នកនឹងមានសភាព ខ្សោយទៅៗពីមួយថ្ងៃ ទៅមួយថ្ងៃ ។

9. ការខ្វះខាតការដាស់សតិ

ការគិតគឺជាវិធីដ៏ល្អបំផុត ដើម្បីបង្វឹកខួរក្បាលរបស់យើង។ ម្យ៉ាងវិញទៀតការសន្ទនា ការសសេរ ក៏អាចជួយដាស់តឿន ដល់សតិរបស់យើងដែរ។ ប្រសិនបើអ្នកមិនទំលាប់ ធ្វើសកម្មភាពអស់ទាំងនេះទេ សតិខួរក្បាលរបស់អ្នក នឹងកាន់តែរួមតូចទៅៗ។

10. ការមិនទំលាប់និយាយច្រើន

ការមានទំលាប់ និយាយអាចជួយឲ្យខួរក្បាល របស់អ្នកមានដំណើរការ បានឆាប់រហ័ស និងធ្វើឲ្យខួរក្បាលឆ្លាត៕