៣ មុខងារ​លើ​ iOS 11 ចម្លង​តាម​ Android

  • 2017-06-18 06:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ឃើញ​ចំណុច​ពិសេស​ៗ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11 អ្នក​ប្រើ​ប្រាស់​ Android ប្រហែល​មិន​រំជើបរំជួល​ប៉ុន្មាន​ទេ ព្រោះ​ថា​មាន​មុខងារ​ខ្លះ​​មាន​ប្រើ​លើ​ស្មាតហ្វូន​ Android របស់​ពួក​គេ​យូរ​ឆ្នាំ​មក​ហើយ។

@បើក​អ៊ីនធឺណិត​តាម​ Control Center

ពី​មុន​មក​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ iOS ច្រណែន​នឹង​អ្នក​ប្រើ​ Android នោះ​គឺ​ការ​អ៊ីនធឺណិត​ស៊ីម​ ព្រោះ​​ថា​ដើម្បី​បើក​បាន​ទាល់​តែ​ចូល​ទៅ​កាន់​ Settings ពី​បី​តង់​ឯណោះ។ ប៉ុន្តែ​លើ​ iOS 11 បាន​បន្ថែម​មុខងារ​នេះ​ ដូច​គ្នា​នឹង​ការ​បើក​អ៊ីនធឺណិត​តាម​ Shortcut នៅ​លើ​ទូរសព្ទ Android ដែរ។​

@ថត​វីដេអូ​លើ​អេក្រង់​ទូរសព្ទ

​​ពី​មុន​ចង់​ថត​វីដេអូ​លើ​អេក្រង់​ទូរសព្ទ iPhone បាន​មិន​មែន​ជា​រឿង​ងាយ​ឡើយ ដោយ​ត្រូវ​ឆ្លង​កាត់​ការ​ Jailbreak ឬ​ត្រូវ​ចេះ​ល្បិច​មួយ​ចំនួន ប៉ុន្តែ​លើ iOS 11 បាន​បន្ថែម​មុខងារ​នេះ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ប្រើ​ដោយ​ស្រួលៗ។ ដោយ​ឡែក​មុខងារ​នេះ​ឃើញ​មាន​លើ​ស្មាតហ្វូន​ Android មួយ​ចំនួន​យូរ​ឆ្នាំ​មក​ហើយ​ដូច​ជា​ត្រកូល​ Xperia របស់​ Sony ជា​ដើម ហើយ​ស្មាតហ្វូន​ Android ដទៃ​ទៀត​ដែល​គ្មាន​មុខងារ​នេះ​ក៏​អាច​ដំឡើង​កម្មវិធី​សម្រាប់​ថត​អេក្រង់​ជា​លក្ខណៈ​វីដេអូ​បាន​ដោយ​ងាយ​ស្រួល​ដែរ។

@ការ​កំណត់​មុខងារ​លើ Control Center

មុខងារ​ដែល​មាន​លើ​ Control Center នៃ​ iOS ជំនាន់​មុន​គឺ​​យើង​មិន​អាច​កំណត់​បន្ថែម​ ឬ ដក​មុខងារ​ណា​ចេញ​ឡើយ តែ​ Apple ដាក់​មក​ប៉ុន្មាន​គឺ​ប្រើ​បាន​ប៉ុណ្ណឹង។ ប៉ុន្តែ​ជា​មួយ​ iOS 11 អ្នក​អាច​បន្ថែម ឬ ដក​មុខងារ​ណា​មួយ​ចេញ​ពី​ Control Center បាន​ ដូច​ជា​ការ​បន្ថែម​បន្ថយ​ Shortcut លើ​ផ្ទាំង​ Shortcut នៃ​ទូរសព្ទ Android អ៊ីចឹង​ដែរ៕

ចចុអាន៖

អត្ថបទ៖ សុខហេង