Cute កប់! ទាំង​ទឹក​មុខ​ និង​កាយ​វិការ​ ​តារាYouTubeនេះ​ដូច​តុក្កតា Beety Boop បេះ​ដាក់

  • 2017-06-19 02:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jbunzie ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនាញ​ផាត់​មុខ និង​ល្បីល្បាញ​ខាង​ផលិត​វីដេអូ​តែង​ខ្លួន​ត្រាប់​តាម​តួ​អង្គ​ផ្សេង​ៗរបស់​តុក្កតា Disney ថ្មីៗ​នេះ​នាង​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ដោយ​វីដេអូ​របស់​នាង​ត្រូវ​ Betty Boop គ្មាន​ខុស។​

វីដេអូ​នេះ​ត្រូវ​បាន​ចែក​ចាយ​ជា​ថ្មី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក PartyNerd និង​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពី​សកម្មភាព​របស់​នាង ព្រម​ទាំង​បញ្ចេញមតិ​​ថា នាង​កំពុង​តែ​គាស់​រំលើង​ប្រវត្តិសាស្ត្រ​តុក្កតា​កាល​ពី​ឆ្នាំ១៩៣០​ត្រលប់​មក​វិញ។ ដោយ​ Betty Boop គឺ​ជា​តួ​អង្គ​ក្នុង​រឿង​តុក្កតា Dizzy Dishes របស់​ Fleischer Studios ដែល​ផលិត​ក្នុង​ឆ្នាំ១៩៣០​

ទស្សនា​វីដេអូ​ដែល​នាង​ត្រាប់​កាយ​វិការ​តាម Betty Boop៖ ​​

នេះ​ជា​វីដេអូ ផាត់​មុខ​ទៅ​ជា​ Betty Boop របស់​នាង

ប្រភព៖ YouTube | Wikipedia | famousbirthdays   ប្រែ​សម្រួល៖ សុខណា