តាមពិត iPhone 7 Plus មិនមែនជាស្មាតហ្វូនកាមេរ៉ាភ្លោះមុនគេទេ
- 2017-06-19 03:04:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត iPhone 7 Plus មិនមែនជាស្មាតហ្វូនកាមេរ៉ាភ្លោះមុនគេទេ
ចន្លោះមិនឃើញ
បច្ចុប្បន្នការវិវត្តនៃមុខងារកាមេរ៉ាភ្លោះ លើស្មាតហ្វូនត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ជុំវិញពិភពលោក។ អ្នកខ្លះស្គាល់កាមេរ៉ាភ្លោះ តាមរយៈស្មាតហ្វូន iPhone 7 Plus ហើយក៏គិតក្នុងចិត្តថាវា ជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ាក្រោយពីរគ្រាប់។
ការគិតបែបនោះគឺខុសទាំងស្រុង ចំពោះស្មាតហ្វូនដែលបានភ្ជាប់កាមេរ៉ាភ្លោះខាងក្រោយមកមុនគេបង្អស់គឺម៉ូដែល HTC Evo 3D ដែលបង្ហាញខ្លួននាអំឡុងត្រីមាសទី ១ ឆ្នាំ ២០១១ គាប់ជួននឹង LG បានដាក់បង្ហាញម៉ូដែល Optimus 3D Max P720 នាឆ្នាំបន្ទាប់ ២០១២ ក្នុងខែកុម្ភៈ ដែលជាស្មាតហ្វូនកាមេរ៉ាភ្លោះដូចគ្នា។
យ៉ាងណាមិញ HTC នៅតែបន្តរក្សាការបំពាក់កាមេរ៉ាភ្លោះនៅលើម៉ូដែលក្រោយ One M8 បង្ហាញខ្លួននាខែមិនា ឆ្នាំ ២០១៤ មុនការបង្ហាញខ្លួនរបស់ iPhone 7 Plus ដល់ទៅជាង ២ ឆ្នាំកន្លះឯណោះ។ កាមេរ៉ាក្រោយភ្លោះរបស់ M8 មានទំហំ 4MP ដែលមាន Aperture f/2.0 ទំហំ ២៧មម បន្ថែមនឹងគ្រាប់ Flash Dual LED មកជាមួយ។ កាលចេញលក់ដំបូង M8 មានតម្លៃប្រហែល ៦១៥ ដុល្លារ៕
ចុចអានបន្ត ៖