ចូរ​ចាំ​ណា​ប្រុសៗ​! មុន​ពេល​ប្រតិបត្តិកា​រសិច មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ចំពោះ​លិង្គ​ខ្លួន​ឡើយ

  • 2017-06-19 03:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅពេល​យើង​និយាយ​ដល់​ការ​រួមភេទ មាន​មនុស្ស​ជាច្រើន​បាន​និយាយ​អំពី​របៀប​ដែល​ស្ត្រី​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ប៉ុន្តែ​គេ​មិនសូវ​និយាយ​ច្រើន​អំពី​បុរស​ឡើយ​។ ទោះបីជា​យ៉ាងនេះក្តី សម្រាប់​មនុស្ស​ប្រុស​មានរឿង​មួយចំនួន​ដែរ ដែល​ខ្លួន​គួរតែ​ចងចាំ និង​មិន​ធ្វើឡើង​ចំពោះ​លិង្គ​របស់​ខ្លួន​មុនពេល​រួមភេទ​។

រូបតំណាង

**​មិន​ត្រូវ​បណ្តោយ​លេង​លិង្គ​ច្រើនពេក​ឡើយ​**​

​សម្រាប់​ការ​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ វា​គឺជា​រឿង​សំខាន់​ណាស់​មុនពេល​អ្វីៗ​ចាប់ផ្តើម​ទាំងអស់គ្នា​។ ប៉ុន្តែ​សម្រាប់​បុរស​វិញ អ្នក​ត្រូវ​ដឹងថា​តើ​ការ​បរ​បោស​អង្អែល​ប៉ុណ្ណា​ទើប​ហៅ​ថា​ច្រើនពេក​។ ការ​បណ្តោយ​ឲ្យមាន​ការលេង​លិង្គ​ច្រើនពេក មិនមែន​ធ្វើឲ្យ​អ្នក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​សកម្មភាព​ទេ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​លិង្គ​ឡើង​មិន​រួច​ក្រោយ​ពី​បរ​បោស​អង្អែល​រួច យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទៅ​។

​កុំ​ព្យាយាម​ប្រើ​ប្រេងរំអិល​អី

​ ​លិង្គ​មិន​ត្រូវ​ការប្រើ​ប្រេងរំអិល​ឡើយ​។ ទឹករំអិល​ទ្វារមាស​ស្ត្រី​គឺ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​បរ​បោស​អង្អែល​ហើយ​។ ក្រៅពីនេះ បើសិន​ជា​អ្នក​ប្រើ​ស្រោមអនាម័យ​ទៀត វា​រឹង​តែ​បរិបូរណ៍​ណាស់​ហើយ​។ ដូច្នេះ​ហេតុ​អ្វី​អ្នក​ត្រូវ​ពិបាក​ខ្លួន​ប្រើ​ប្រេងរំអិល​ពី​ខាងក្រៅ​ទៀត​ធ្វើ​អី​? ក្រៅពីនេះ​វា​ក៏​អាច​ធ្វើឲ្យកើត​កន្ទួល​រមាស់ ឬ​ការបង្ក​រោគ​នៅ​ថ្ងៃក្រោយ​ថែមទៀត​។

​កុំ​ប្រើ​ដៃ​ច្រើនពេក

មិន​ខ្វល់​ថា​អ្នក​ធ្វើ​វា​ដោយ​ខ្លួនឯង ឬ​ពឹង​ឲ្យដៃ​គូ​ជួយ​ទេ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែនផង​។ បើសិនជា​នាង​ចូលរួម​ធ្វើ​សកម្មភាព​ដែល​អ្នក​អាច​ធ្វើបាន​ដោយ​ខ្លួនឯង ចូរ​បង្ហាញ​នាង​ឲ្យធ្វើ​ថ្ន​មៗ និង​មួយៗ​ទៅ​។ ការ​ដែល​ធ្វើ​វា​ខ្លាំងពេក អាច​នឹង​ធ្វើ​ឲ្យ​ខាតបង់​ភាព​រីករាយ​ទៅវិញ​ទេ​។

​ចូរ​ចៀសវាង​ការប្រើ​គ្រឿងផ្សំ​ដែល​ខុស

ពិតណាស់ ខាង​ស្រី​ទំនង​ជា​ខ្ពើមខ្លាំង​បើសិន​ជា​តំបន់​ឯកជន​របស់​អ្នក​មាន​ភាពកខ្វក់​។ ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​ត្រូវ​ការលាង​សម្អាត​កន្លែង​នេះ​ជាមួយនឹង​សាប៊ូ​ដែល​មាន​ក្លិនក្រអូប​នោះទេ​។ គ្រាន់​តែ​ប្រើ​ទឹក និង​សាប៊ូ​ដុស​សម្អាត​ធម្មតាៗ​គឺ​គ្រប់គ្រាន់​ហើយ​។

​កុំ​ប្រើ​សម្ពាធ​ខ្លាំងពេក

ខណៈពេល​កំពុង​តែ​ធ្វើកា​របរ​បោស​អង្អែល​ក្នុងពេល​រួមភេទ ការ​ដែល​ប្រើ​ដៃ​ជួយ​ខ្លួនឯង ឬ​ប្រើ​មាត់​បៀម​លិង្គ​នោះ ចូរ​ប្រុងប្រយ័ត្ន​ខ្លះ​ផង​។ ការ​ដែល​ប្រើ​សម្ពាធ​ខ្លាំង​ចំពោះ​ការងារ​នេះ​ពេក អាច​នាំ​ឲ្យ​លិង្គ​បាក់ ឬ​ខូច​អារម្មណ៍​ស្រើបស្រាល​បាន​។

​មិន​ត្រូវ​ប្រើ​មាត់​បៀម​លិង្គ​ច្រើនពេក​ទេ

​ ​ចូរ​ណែ​នាំឲ្យ​ដៃគូ​អ្នក​ចេះ​ពី​វិធី​បម្រើ​អារម្មណ៍​អ្នក​ដោយ​ថ្នមៗ និង​មិន​បង្ក​ការឈឺចាប់​ផង​។ ពេលខ្លះ បើសិន​ជា​អ្នក​បង្ខំ​ឲ្យ​នាង​ប្រើ​មាត់ វា​អាច​នឹង​នាំ​រឿង​អាក្រក់​ច្រើនជាង​រឿង​ល្អ​។ ផ្ទុយទៅវិញ ចូរ​ស្នើរ​សុំ​នាង​ថា​ម​វិធី​ត្រឹមត្រូវ និង​ណែនាំ​នាង​ថា​គួរ​ធ្វើ​បែប​ណា​ល្អ​ផង​៕ ​

ប្រភព៖ Health.com.kh