Girls' Generation ប្រកាស​ថ្ងៃ​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​ហើយ

  • 2017-06-19 06:36:43
  • ចំនួនមតិ

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្រាក​មួយ​រយៈ​ធំ​មក​ពេល​កំពូល​ក្រុម​ចម្រៀង​ស្រី​ប្រចាំ​វិស័យ K-Pop គឺ Girls' Generation បាន​ប្រកាស​ពេល​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​ហើយ​។

ពួក​គេ​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​ ៥ ​ខែ​ សីហា ខាង​មុខ​នេះ​ដើម្បី​អបអរ​គម្រប់​ខួប​១០​ឆ្នាំ​​នៃ​ការ​បង្កើត​ក្រុម​របស់​ពួក​គេ សម្រាប់​​អាល់ប៊ុម​វិញ​នឹង​ចេញ​នៅ​ក្នុង​ខែ​ សីហា​ ខាង​មុខ​នេះ​ដូច​គ្នា។ ការ​ត្រឡប់​មក​លើ​នេះ​​ម្ចាស់​បទ "Gee” នឹង​មាន​អ្វី​ប្លែក​ជា​ច្រើន​សម្រាប់​ហ្វេន ជា​ពិសេស​គឺ​ក្បាច់​រាំ​នឹង​ប្លែក​ពី​មុន​ទាំង​ស្រុង។

ពេល​នេះ​បទ​ចម្រៀង​សម្រាប់​ផ្សព្វផ្សាយ​អាល់ប៊ុម​គឺ​បាន​​រៀប​ចំ​រួច​ហើយ​ ចំណែក​ឯ​ MV វិញ​នឹង​ថត​នៅ​ក្នុង​ខែ​មិថុនា​នេះ​តែ​ម្ដង៕​

ចុចអាន


ប្រភព៖ Allkpop ប្រែ​សម្រួល៖ Samedy