សម្ភារៈ​​កំពូល​ថ្លៃ​ ទាំង​១៥​​ ក្នុង​ភាពយន្ត​ពី​អតីត​កាល

  • 2017-06-19 09:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​គាំ​ទ្រ​វិស័យ​ភាពយន្ត​ប្រាកដ​ជា​ចង​ចាំ​នូវ​សម្ភារៈ​ពិសេសៗ​ផ្សេងៗ​ ដែល​លេច​ឡើង​នៅ​ក្នុង​រឿង​ទាំង​នោះ។ តែ​អ្នក​រាល់​គ្នា​មាន​ដែល​ឆ្ងល់​ទេ​របស់​របរ ​ទាំង​នោះ​មាន​តម្លៃ​ប៉ុន្មាន​? ថ្ងៃ​នេះ​ Sabay នឹង​នាំ​ប្រិយមិត្ត​មក​ដឹង​ពី​តម្លៃ​សម្ភារៈ​កំពូល​ថ្លៃ​របស់​រឿង​ហូលី​វូដ ​ដែល​ថត​នៅ​​​អំឡុង​ដើម​ និង​ពាក់​កណ្ដាល​សតវត្សទី២០។

១៥. ស្បែក​ជើង​ នៅ​ក្នុង​រឿង​ “The Wizard of Oz” មាន​តម្លៃ​ ៦៦០,០០០ ដុល្លារ។

​១៤. រថយន្ត​ Chitty Chitty Bang Bang ក្នុង​រឿងDick Van Dyke ​and Julie Andrews មាន​តម្លៃ ៨០០,០០០ដុល្លារ។

១៣. សំលៀក​បំពាក់​របស់​តួ​សត្វ​តោ Cowardly Lion លេខ​១ ក្នុង​រឿង​ “The Wizard of Oz” ដែល​មាន​តម្លៃ ៨២៦,០០០ ដុល្លារ។

១២. រថ​យន្ត​នៅ​ក្នុង​រឿង “Spy Who Loved Me” មាន​តម្លៃ​ ៨៦០,០០០ដុល្លារ។

១១. រ៉ូប​ពណ៌​ខ្មៅ​របស់​នាង Tiffany ក្នុង​រឿង "Breakfast" មាន​តម្លៃ ៩២៣,១៨៧ ដុល្លារ។

១០. រថយន្តក្នុង​រឿង "Spinout" មាន​តម្លៃ​ ១.២លាន ​ដុល្លារ​។

៩. រ៉ូប​ពណ៌​ផ្កាឈូក​របស់ Marilyn Monroe ក្នុង​រឿង​ "Gentlemen Prefer Blondes" មាន​តម្លៃ​ ១.២លាន ​ដុល្លារ​។

៨. រថយន្ត​ ​របស់​តួ Steve McQueen ក្នុង​រឿង "Le Mans" មាន​តម្លៃ​ ១.២៥លាន​ដុល្លារ។

៧. រ៉ូប​របស់​តួ​ស្រី​ឈ្មោះ Judy Garland ក្នុង​រឿង "Warzard of Oz" មាន​តម្លៃ​ ១.២៥​លាន ដុល្លារ។

៦. ព្យាណូ ក្នុង​រឿង​ "Casablanca" មាន​តម្លៃ ២.៩លាន​ដុល្លារ។

៥. សំលៀក​បំពាក់​តោ​ Cawardly លេខ​២ មាន​តម្លៃ​ ៣.០៧ លាន​ដុល្លារ​។

៤. រ៉ូប និង​មួក​ពី​រឿង "My Fair Lady" មាន​តម្លៃ​ ៣.៧លាន ដុល្លារ។

៣. រូប​ចម្លាក់​ក្នុង​រឿង " The Maltese Falcon"​ មាន​តម្លៃ ៤.១​លាន​ដុល្លារ។

២. ឡាន​របស់​តួ​សម្ដែង Aston Martin ដែល​នៅ​ក្នុង​រឿង "Goldfinge" និង “Thunderball” មាន​តម្លៃ​ ៤.១​លាន​ដុល្លារ។

១. រ៉ូប​របស់​ Marilyn Monoroe's ក្នុង​រឿង "The Seven Year Itch" មាន​តម្លៃ​ ៤.៦ លាន​ដុល្លារ។

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សុខណា

អត្ថបទពេញនិយម