ភ្ញាក់​ផ្អើល​ស្ងាត់​ៗ​​ នីឡា ក្លាយ​ជា​កូន​ថៅកែ​កសិកម្ម​​

  • 2017-06-20 01:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ដែល​​ផលិតករ​ល្បី​ឈ្មោះ​ប្រចាំ​ទូរទស្សន៍​CTN លោក តាវ៉ិចទ័រ​ ​ត្រូវ​ជា​ឪពុក​ នីឡា បាន​​​វិវត្តន៍​ខ្លួន​ក្លាយ​ជា​ថៅកែ​​ លើ​មុខ​ជំនួញ​កសិកម្ម​នៅ​ ខេត្ត​កំពត បន្ថែម​ពី លើ​ការងារ​សិល្បៈ​។

តាវ៉ិចទ័រ​ បាន​ថ្លែង​ប្រាប់​ Sabay ថា​ក្រៅ​ពី​ការ​ងារ​សិល្បៈ​ មុខ​របរ​មួយ​ទៀត​ដែល​លោក​ចូល​ចិត្ត​នោះ​គឺ​មុខ​របរ​កសិកម្ម​ ព្រោះ​មុខរបរ​មួយ​នេះ​ អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​រស់​ស្រួល​ ហើយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ក្រោយ​ពេល​បោះ​ទុន​។

លោក​តែង​តែ ស្វែង​យល់​ពី​របៀប​ដាំដុះ​បន្លែ​ និង​ចិញ្ចឹម​ត្រី​ តាម​បច្ចេកវិទ្យា​នៅ​លើ​អ៊ីនធឺណិត​បន្ទាប់​ពី​ទំនេរ​ពី​ការ​ងារ​សិល្បៈ​ និង​រៀន​បន្ថែម​ខ្លះៗ​​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍​​ច្រើន​ឆ្នាំ​ មិន​បាន​ទៅ​សិក្សា​រៀន​សូត្រ​ពី​សាលា​ណា​មួយ​ជាក់​លាក់​នោះ​ទេ​។

“ខ្ញុំ​បាន​បើក​មុខ​ជំនួញ​ចិញ្ចឹម​ត្រី​នេះ​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ នៅ​ក្នុង​ភូម​សំរោង​ ឃុំ​សំរោង​ក្រោម​ ស្រុក​បន្ទាយ​មាស​ ខេត្ត​ កំពត​ ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​តែ​ម្ដង​ ខ្ញុំ​មាន​ស្រះ​២​ ដោយ​ក្នុង​១​ស្រះ​មាន​ត្រី​២​ម៉ឺន​ក្បាល​​សម្រាប់​ស្រង់​លក់​មួយ​រដូវ​ៗ"។ នេះ​បើ​តាម​ឪពុក​ នីឡា បាន​មាន​ប្រសាសន៍​។

ចុចអាន៖ព័ត៌មាន​ជុំវិញ​ នីឡា

ចុចអាន៖នីកូ ច្រៀងបទ ​ជប៉ុន​ ឡើង​អេម​តែ​ម្ដង! (វីដេអូ)

តាវ៉ិចទ័រ​ បញ្ជាក់​ថា​ក្នុង​មួយ​រដូវ​ លោក​អាច​ទទួល​បាន​ប្រាក់​៥​ ពាន់​ដុល្លារ​ពី​ការ​លក់​ត្រី​ មិន​ខ្វាយ​ខ្វល់​ពី​រឿង​អត់​មាន​ឈ្មួញ​ទិញ​នោះ​ទេ​។ ដោយ​សារ​តែ​ត្រី​ដែល​លោក​ចិញ្ចឹម​មាន​បច្ចេកវិទ្យា​ត្រឹម​ត្រូវ​មិនប្រើ​​ប្រាស់​ជាតិ​គីមី​។

“ខ្ញុំ​គ្រោង​នឹង​បោះ​ទុន​ចិញ្ចឹម​មាន់​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ បន្ទាប់​ពី​ខ្ញុំ​បាន​សិក្សា​ឃើញ​ថា​ មុខ​ជំនួញ​មួយ​នេះ​ក៏​ល្អ​មិន​ខុស​ពី​ត្រី​ប៉ុន្មាន​ដែរ​ឲ្យ​តែ​មាន​វិធីសាស្ត្រ​ថែ​ទាំ​ច្បាស់​លាស់​កុំ​ឲ្យ​មាន​ជំងឺ​"។ លោក ថ្លែង​បញ្ជាក់​៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន