ធ្លាប់តែឃើញផ្លូវអាកាសនៅទីក្រុង ឥឡូវមកមើលផ្លូវ​អាកាស​ដ៏ខ្វាត់ខ្វែងកណ្ដាលវាលម្ដង

  • 2017-06-20 02:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ការ​រីក​ចម្រើន​ផ្នែក​សំណង់​អគារ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​​ស្ពាន ថ្នល់​យ៉ាង​ច្រើន​ស្គុះស្គាយ​នៅ​ពីរ​បី​ទសវត្ស​ចុង​ក្រោយ​នេះ ​ព្រោះ​តែ​ប្រទេស​មាន​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់។

ស្ពាន​កញ្ចក់ ​ស្ពាន​​ឆ្លង​សមុទ្រ​ដ៏​វែង​ ស្ពាន​កាត់​ជ្រលង​ភ្នំ​ដែល​​សង់​រួច​ជា​បន្ត​បន្ទាប់ បាន​ធ្វើ​​ឲ្យ​មនុស្ស​​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ចាប់​​អារម្មណ៍​ខ្លាំង​​ជាង​គេ​នៅ​ប៉ុន្មាន​​ឆ្នាំ​នេះ។ ចំណែក​​ផ្លូវ​កាត់​ទី​​​វាល​ដ៏​ធំ​​ថ្មី​មួយ​កន្លែង​ ​​​​បាន​សាង​សង់​ជិត​រួច​រាល់​​ទៀត​ហើយ​ដោយ​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ចុង​​ខែ​មិថុនា​ឆាប់​ៗ។

ផ្លូវ​​ហាយ​វ៉េ​ពី​ទីក្រុង​ប៉េកាំង-​ស៊ីនជាំង ​ត្រង់​ចំណុច Hami តំបន់​ស្វយ័ត​ស៊ីនជាំង អ៊ុយហ្គើ ​ក៏​កំពុង​​ទាញ​​ចំណាប់​អារម្មណ៍​មហាជន​ដែរ ព្រោះ​តែ​វា​បាន​កាត់​គ្នា​​ដ៏​ខ្វាត់​ខ្វែង​បង្កើត​ជា​ទេសភាព​ដ៏​ស្រស់​ស្អាត​មួយ​ទៀត។ ការ​សាងសង់​ផ្លូវ​នេះ​ឡើង​ធ្វើ​ឲ្យ​អ្នក​បើកបរ​ចំណេញ​​ចម្ងាយ​ផ្លូវ​​ប្រមាណ ១​ពាន់​គីឡូម៉ែត្រ​ឯណោះ​៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម