មិន​ទាន់​អី​ផង តួ​ម៉ាស៊ីន iPhone 8 មាន​អ្នក​កាន់​ប្រើ​បាត់​ទៅ​ហើយ​​នៅ​ចិន​

  • 2017-06-20 02:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស iPhone 8 ជា​ផ្លូវការ​នៅ​ជាង ៣ ខែ​ទៀត​ អ្វី​ដែល​ចម្លែក​ចិត្ត​តួ​ម៉ាស៊ីន​ក្លែងក្លាយ​របស់​វា​ មាន​គេ​កាន់​ថត​យ៉ាង​សង្ហា​នៅ​ប្រទេស​ចិន​។​

មិន​ខុស​ពី​ការ​បែក​ធ្លាយ​នូវ​ដ្យាក្រាម​កន្លង​មក​ឡើយ iPhone (Clone) ក្លែង​ក្លាយ​ដែល​មាន​ដូច​ក្នុង​រូប​ បាន​ផ្លាស់ប្ដូរ​កាមេរ៉ា​ភ្លោះ​មក​ជា​លក្ខណៈ​បញ្ឈរ​មុំ​ ៩០ ដឺក្រេ​វិញ​ គួប​ផ្សំ​នឹង​ការ​ដក​ប្រព័ន្ធ​ស្កេន​ក្រយៅដៃ​មក​ដាក់​នៅ​ខ្នង​ក្រោយ​។​

លើស​ពី​នេះ​ទៅ​ទៀត​វា​មាន​ផ្ទៃ​អេក្រង់​ពេញ​ស្រដៀង​ទៅ​នឹង​​ Galaxy S8 របស់​ SAMSUNG ដែល​ទើប​ដាក់​បង្ហាញ​កាល​ពី​ប៉ុន្មាន​ខែ​មុន​។

មិន​ដឹង Apple ឃើញ​ហើយ​ឈឺ​ចុកចាប់​យ៉ាង​ណា​ទេ។ រង់​ចាំ​មើល​នៅ​ខែ​កញ្ញា​ រូបរាង​ពិត​ប្រាកដ iPhone 8 យ៉ាង​ណា​វិញ?

បន្ត​ចុច​អាន៖

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា