រថយន្តអគ្គិសនី Fisker Emotion សាកមួយពេញ ៩ នាទីជិះបានជាង ៦៤០ គ.ម
- 2017-06-17 01:43:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តអគ្គិសនី Fisker Emotion សាកមួយពេញ ៩ នាទីជិះបានជាង ៦៤០ គ.ម
ចន្លោះមិនឃើញ
លោក Henrik Fisker ដែលជាសហគ្រិននិងអ្នករចនាម៉ូដរថយន្ត បានបង្ហោះផ្សាយនៅរូបភាពមួយសន្លឹកលើប្រព័ន្ធគណនី Twitter របស់ខ្លួន ទាក់ទងនឹងរថយន្តអគ្គិសនី Fisker Emotion ដែលសាកបញ្ចូលថ្មមួយពេញម្ដងចំណាយពេលត្រឹមរយៈពេល ៩ នាទី តែអាចជិះបានលើរាបល្អជាង ៦៤០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ២៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក Fisker មានគោលដៅធ្វើបដិវត្តបច្ចេកវិទ្យាថ្មនៃរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន ហើយលោកបានថ្លែង: “ប្រសិនណាបើរថយន្តអគ្គិសនីមួយនេះ ជោគជ័យក្នុងទីផ្សារទ្រង់ទ្រាយធំ ពួកយើងត្រូវការរួមបញ្ចូលគ្នាតែមួយរវាងបច្ចេកវិទ្យាថ្មនិងអាគុយ ដែលរថយន្តរបស់ពួកយើងនឹងមាននៅថ្ងៃខាងមុខ ហើយឥឡូវនេះជាពេលដែលត្រូវអភិវឌ្ឍបន្ថែមដែលអាចផ្ដល់ឱ្យអតិថិជនទទួលយកទៅបាន" ។
ប្រភេទរថយន្តអគ្គិសនីដ៏ប្រណីតមួយនេះ បំពាក់នូវបច្ចេកវិទ្យាថ្ម Graphene ដែលផលិតដោយក្រុមហ៊ុន Fisker Nanotech (ការចាប់ដៃគ្នារវាង Fisker Inc. និង Nanotech Engergy Inc.) ។ ចុងក្រោយលោកបញ្ជាក់ រថយន្ត Emotion នឹងប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី ១៧ សីហា នាឆ្នាំនេះ។
គួររំព្ញកថា លោក Fisker ក៏ធ្លាប់បានរចនាឡើងនូវប្រភេទរថយន្តជាច្រើនដូចជា BMW Z8, Aston Martin DB9, Artega GT និង Aston Martin V8 Vantage គួបផ្សំនឹងនាឡិកាដៃ, កង់ និងរបស់ប្រើប្រាស់ជាច្រើនទៀតផងដែរ។
អានបន្ត៖