មិន​ធម្មតា​ទេ​រឿង​ភាគ​ថ្មី​នេះ មាន​តួ​ជាង​៧០​នាក់​ចូល​រួម​សម្ដែង (វីដេអូ)

  • 2017-06-20 04:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹក​នាំ​រឿង "ប្រអប់​សំបុត្រ​ចោល​ទុក្ខ" សួង ស៊ីណា ថ្លែង​ប្រាប់​ Sabay កាល​ពី​ម្សិលមិញ​ថា​ក្នុង​រឿង​ភាគ​ថ្មី​ដែល​រូប​នាង​នឹង​ដឹក​នាំ​សម្ដែង​នេះ​ មាន​ការ​ចូល​រួម​ពី​តារាជាង​៧០​នាក់ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ភាពយន្ត​ខ្មែរ​ផ្សេងៗ។

អ្នក​ដឹក​នាំ​ខាង​លើ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​រឿង​ថ្មី​នេះ​​តម្រូវ​ឲ្យ​មាន​តួ​ច្រើន​ព្រោះ​វា​ជា​ប្រភេទ​រឿង​ធំ​មួយ​ដែលមាន​កូន​រឿង​តូចៗ​ចំនួន​៥ទៀត​ក្នុង​នោះ ហើយ​រឿង​ទាំង​៥​នោះ​នឹង​មាន​តួ​សំខាន់ៗ​ចូល​រួម​សម្ដែងក្នុង​រឿង​នីមួយ​​ៗទៀតផងដែរ។

ឯ​តួ​ឯក​ក្នុង​រឿង​នីមួយ​ៗ​មាន​ដូច​ជា រឿង​ទី​មួយ​ តាក់ម៉ា និង ហេង​ នរៈកក្កដា រឿងទី២ ហេង​ នរៈកក្កដា រឿង​ទី៣ ឌី សូនីតា និង ​ថម​មី ដែល​ដើរ​តួ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា រឿង​ទី៤ តាក់ម៉ា និង ញ៉ែម សុគន្ធ ហើយ​រឿង​ទី​៥ គឺ​ជា​រឿង​របស់​អ្នក​គាំ​ទ្រ​ ទាំង​អស់​របស់​ "ប្រអប់​សំបុត្រ​ចោល​ទុក្ខ"។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម