ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​២​ឆ្នាំ​មក​នេះ​ តាប៊ុយ​ អត់​ញ៉ាំ​បាយ​​

  • 2017-06-20 03:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​ជា​ក្នុង​​ពេល​នេះ​ តាប៊ុយ រស់​នៅ​​ស្រុក​ខ្មែរ​ក្ដី​​តែ​បើ​និយាយ​ពី​ការ​ទទួល​ទាន​អាហារ​២​ឆ្នាំ​មក​នេះ​​មិន​ខុស​ពី​​​ប្រជាជន​ដែល​រស់នៅ​បណ្ដា​ប្រទេស​ក្នុង​ប៉ែក​អឺរ៉ុប​​ប៉ុន្មាន​ឡើយ​។ ដោយ​សារ​តែ​លោក​មិន​ញ៉ាំ​បាយ​ដូច​ប្រជាជន​ខ្មែរ​​ទូទៅ​។​​

ចុចអាន៖​ភ្ញាក់​ផ្អើល​ស្ងាត់​ៗ​​ នីឡា ក្លាយ​ជា​កូន​ថៅកែ​កសិកម្ម​​

ចុចអាន៖រំភើប​ចិត្ត​ កំលោះ​សង្ហារ​៥​នាក់​នេះ​​សុខ​ចិត្ត​មក​ធ្វើ​សេក្ខ​ឲ្យ​ពួក​ម៉ាក​ថ្ងៃ​បួស​សង​គុណ​ម្ដាយ

អ្នក​គ្រប់គ្រង​កម្មវិធី​លេចធ្លោ​នៅ​ទូរទស្សន៍CTN រូប​នេះ​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ Live វីដេអូ​​កាល​ពី​ពេល​ថ្មីៗ​​នេះ​ថា​ អាហារ​ដែល​លោក​ញ៉ាំ​រៀង​រាល់​​ថ្ងៃ​គ្មាន​អ្វី​ក្រៅ​ពី​បន្លែ​ ផ្លែឈើ​និង​សាច់​នោះ​ទេ​ ព្រោះ​នេះ​ជា​​អាហារ​ដែល​លោក​ចូល​ចិត្ត​បរិភោគ​​ខ្លាំង​បំផុត​មិន​អាច​ខ្វះ​បាន​។ ​

“​កាល​ពី​មុន​ខ្ញុំ​ញ៉ាំ​បាយ​ដែរ​ តែ​ញ៉ាំ​តិចតួច​ មិន​ច្រើន​ទេ​ ហើយ​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ និង​សាច់​តាំង​ពី​នៅ​តូច​​ម្ល៉េះ​។ ពេល​ខ្ញុំ​ទៅ​ញ៉ាំ​គុយទាវ​ និង​ស៊ុប​ម្ដងៗ​តែង​តែ​​យក​សាច់​ហើយ​និង​បន្លែ​ឲ្យ​ច្រើន​ សាច់​ដែល​ចូល​ចិត្ត​ញ៉ាំ​ជាង​គេ​គឺ​ទ្រូង​មាន់​ ដែល​យក​ទៅ​បំពង​ ហើយ​ដាក់​ម្ទេស​ឲ្យ​ហឹរ​" ។ តាប៊ុយ​ រៀប​រាប់​៕

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន