មកស្គាល់​អគារខ្ពស់​​​បំផុតទាំង ១០​នៅអាស៊ាន ប្រទេស​ណាខ្ពស់​ជាងគេ?

  • 2017-06-20 04:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ​មាន​ប្រទេស​ជា​សមាជិក​ចំនួន ១០ ដូច​ជា​ កម្ពុជា​ ថៃ វៀតណាម ឡាវ សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ។ ទោះ​បី​ជា​​មាន​ការ​ប្រមូល​ផ្ដុំ​ជា​សមាគម​តែ​មួយ​ដ៏​ធំ ប៉ុន្តែ​សេដ្ឋកិច្ច​ប្រទេស​នីមួយ​ៗ​មិន​ដូច​​គ្នា​ទេ ​ខ្លះ​មធ្យម ខ្លះ​ខ្ពស់។

​ទីក្រុង​មួយ​មាន​អគារ​ខ្ពស់​ៗ​ច្រើន​ជា​ផ្នែក​មួយ​​អាច​បញ្ជាក់​ថា ​ប្រទេស​នោះ​មាន​សក្ដា​នុពល​​សេដ្ឋកិច្ច​ខ្លាំង ​វិនិយោគិន​ទៅ​បោះ​ទុន​វិនិយោគ​ច្រើន ប្រជាជន​មាន​ជីវភាព​ប្រសើរ​ធូរធារ។ តោះ​ មក​ស្គាល់​​អគារ​ខ្ពស់​ជាង​គេ​ទាំង ១០ ​នៅ​អាស៊ាន ​ប្រទេស​ណា​​ខ្ពស់​ជាង​គេ?

១. អគារ​ភ្លោះ Petronas Tower កម្ពស់ ៤៥២​ ម៉ែត្រ​ មាន ៨៨​ ជាន់ សង់​ក្នុង​ឆ្នាំ​ ១៩៩៨ ស្ថិត​នៅ​ទីក្រុង​កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី

២. អគារ Keangnam Hanoi Landmark Tower ​កម្ពស់ ៣៣៦ ​ម៉ែត្រ មាន ៧២​ ជាន់​ សង់​ក្នុង​ឆ្នាំ ២០១១​ ស្ថិត​នៅ​ទីក្រុង​ហាយណូយ ប្រទេស​វៀតណាម

៣. អគារ Mahanakhon កម្ពស់ ៣១៥​ ម៉ែត្រ មាន​ ៧៧​ ជាន់ សង់​ក្នុង​ឆ្នាំ ២០១៦ ស្ថិត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ

៤. អគារ​ Gama Tower កម្ពស់​ ៣១០ ​ម៉ែត្រ មាន ៦៩​ ជាន់ ​​សង់​ក្នុង​ឆ្នាំ ២០១៥ ស្ថិត​នៅ​​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូណេស៊ី

៥. អគារ Menara Telekom កម្ពស់ ៣១០ ​ម៉ែត្រ មាន ៥៥​ ជាន់ សង់​ក្នុង​ឆ្នាំ ២០០១​ ស្ថិត​នៅ​​ទីក្រុង​កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី

៦. អគារ Baiyoke Tower II កម្ពស់ ៣០៤ ​ម៉ែត្រ ​មាន ៨៥ ​ជាន់ សង់​ក្នុង​ឆ្នាំ ១៩៩៧ ​ស្ថិត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ

៧. អគារ Treasury Tower កម្ពស់ ២៩៤ ​​ម៉ែត្រ មាន ៦១ ​ជាន់ សង់​​ក្នុង​ឆ្នាំ ២០១៦ ស្ថិត​​នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូណេស៊ី

៨. អគារ Tanjong Pagar Centre កម្ពស់ ២៩០ ​ម៉ែត្រ មាន​ ៦៨ ​ជាន់ សង់​ក្នុង​ឆ្នាំ​ ២០១៦ ​ស្ថិត​នៅ​ទីក្រុង​សិង្ហបុរី ប្រទេស​សិង្ហបុរី

៩. អគារ Trump Tower ​កម្ពស់ ២៨០ ​ម៉ែត្រ​ មាន ៥៨ ​ជាន់ សង់​ក្នុង​ឆ្នាំ ២០១៦ ​ស្ថិត​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន

១០. ​អគារ One Raffles Place ​កម្ពស់ ២៨០ ​ម៉ែត្រ មាន​ ៦៣ ​ជាន់ ​សង់​ក្នុង​ឆ្ នាំ​១៩៨៦ ស្ថិត​នៅ​ទីក្រុង​សិង្ហបុរី ប្រទេស​សិង្ហបុរី

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី