CCD និង​ CMOS image sensor លើ​កាមេរ៉ា​ឌីជីថល ខុសគ្នា​យ៉ាង​ដូចម្ដេច?

  • 2017-06-21 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CCD (charge-coupled device) និង CMOS (complementary metal-oxide semiconductor)  ​ជា image sensors ដែល​ប្រើប្រាស់​ក្នុង​កាមេរ៉ា សម្រាប់​ផលិត​រូបភាព​បាន​ល្អ​។​ Sensor សំដៅ​ដល់​ព​ន្លឺ​តូចៗ​រាប់​លាន់​គ្រាប់ ដែល​បម្លែង​ខ្លួន​ពី​ចំណុច​តូចៗ​នៃ​រូបភាព​ទៅ​ជា​អេឡិចត្រុង។

ទាំង CCD និង​ CMOS image sensor ​សុទ្ធតែ​បម្លែង​ព​ន្លឺ​ទៅ​ជា​អេ​ឡិ​ច​ត្រុ​ង ប៉ុន្តែ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សេងៗ​គ្នា​។​

ភាព​ខុស​គ្នា​រវាង CCD sensor និង CMOS  sensor៖ ​ ​- CCD sensor បង្កើត​គុណភាព​រូបភាព​បាន​ខ្ពស់ និង​កាត់បន្ថយ​ចំណុច​តូចៗ​លើ​រូបភាព​​បាន​ច្រើន​។ ឯ CMOS sensor ងាយ​នឹង​មាន​ចំណុច​តូចៗ​លើ​រូបភាព​។​ ​- CMOS sensor មានចំណុច​​រេ​ស៊ី​ស្តង់​ច្រើន​នាំ​ឲ្យ​​ការគ្រប់គ្រង​ព​ន្លឺ​មាន​សមត្ថភាព​ទាប​ជាង CCD​។ ​- CCD  ​ប្រើប្រាស់​ថា​ម​ពល​ខ្លាំង​រហូតដល់ 100 ដង បើ​ប្រៀប​ជាមួយ CMOS sensor​ ​- CMOS chips ចំណាយ​ការ​ផលិត​ទាប​ជាង CCD sensor​ ​

សរុប​មក CCD ​ផ្តោត​លើ​គុណភាព​ខ្ពស់និងការ​គ្រប់​គ្រង​ព​ន្លឺ​បាន​ល្អ​។ ចំណែក CMOS sensor មាន​គុណភាព​ទាប​ជាង កម្រិត​ច្បាស់​និង​ការ​គ្រប់​គ្រង​ព​ន្លឺ​មិន​សូវ​បាន​​ល្អ​។ កាមេរ៉ា​ដែល​ប្រើ​ CMOS sensor ជាធម្មតា​មានតម្លៃ​ទាប ហើយ​ថ្ម​កាន់​បានយូរ​។

បន្ត​ចុច​អាន៖

​ ​ ​

ប្រភព៖ electronics.howstuffworks   អត្ថបទ៖ ប៊ុនធឿន

អត្ថបទថ្មី