ចង់​រក​ស៊ី​ជោគជ័យ​ ​គួរ​ស្គាល់​គណនី​ ​Instagram​ ​ទាំង​នេះ

  • 2017-06-20 02:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ផ្ដើម​អាជីវកម្ម ចាំបាច់​​ត្រូវមានការ​សិក្សា​ច្រើន និងការ​ណែនាំ​ផ្លូវ​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍​។ ដូច​បុគ្គល​ប៉ុន្មាន​នាក់​ខាងក្រោម ត្រូវ​គេ​ទ​ទួល​ស្គាល់​លើ​ភាព​ជំនាញលើ​គំនិត​អភិវឌ្ឍ​អាជីវកម្ម​​ ​ដែល​ពួកគេ​តែង​តែ​ចែក​រំលែក​បទ​ពិសោធន៍​ផ្សេងៗ ហើយ​ដែល​គ្រប់គ្នា​អាច​សិក្សា​ស្វែង​យល់​ មុន​ពេលចូល​ប្រលូក​ក្នុង​របរ​ជំនួញ​ណាមួយ។

@garyvee​ ​គណនី​លោក​ ​Gary Vaynerchuk​ ​ជា​សហគ្រិន​ដែល​មិន​ចេះ​ទាល់​គំនិត​ ​ដែល​មាន​អាជីវកម្ម​ច្រើន​ក្នុង​ដៃ​ ​ហើយ​ជាង​អ្នក​និពន្ធ​សៀវភៅ​ដែល​ជួយ​លើក​ទឹក​ចិត្ត​គ្រប់​កាលៈទេសៈ។

@tonyrobbins​ ​គណនី​លោក​ ​Tony Robbins​ ​ជា​គ្រូ​ឧទ្ទេស​លំដាប់​អន្តរជាតិ​ ​ជំនាញ​ផ្នែក​វេហា​សព្ទ​សាធារណៈ​ ​និង​ជំនួយ​គន្លឹះ​នៃ​ការ​ធ្វើ​អាជីវកម្ម។

@brenebrown​ ​គណនី​លោក​ស្រី​ ​Brene Brown​ ​អ្នក​ជំនាញ​ចិត្តសាស្ត្រ។

@peterjvoogd​ ​គណនី​លោក​ ​ Peter Voogd​ ​អ្នក​ជំនាញ​ផលិត​សម្រង់​សម្ដី​សម្រាប់​លើក​ទឹក​ចិត្ត។

@calebmaddix​ ​គណនី​របស់​ ​Caleb Maddix​ ​អាយុ​ ​១៥​ ​ឆ្នាំ​ ​ជំនាញ​អាជីវកម្ម​លើ​បណ្ដាញ​សង្គម៕

ចុចអានបន្ត ៖

ប្រភព៖ Entrepreneur   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី