OnePlus អរគុណ​ Apple ដែល​ជួយ​សិក្សា​ទីផ្សារ​កាមេរ៉ា​ភ្លោះ​ឲ្យ​ខ្លួន

  • 2017-06-20 01:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 5 នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​ ដោយ​គេ​​ដឹង​យ៉ាង​​ច្បាស់​ថា​វា​មាន​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ ហើយ​មាន​រូបរាង​ស្រដៀង​នឹង iPhone 7 Plus។

ទាក់​ទង​នឹង​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​ដែរ​​សហ​ស្ថាបនិក​ OnePlus លោក Carl Pei បាន​លើក​ឡើង​ថា ៖ "ពួក​យើង​សិក្សា​ពី​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​យើង​ដឹង​​ច្បាស់​ថា​ការ​សិក្សា​ទីផ្សារ​នៃ​បច្ចេកវិទ្យា​នេះ​អាច​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន។ ពួក​យើង​ត្រូវ​អរគុណ​ដល់ Apple ដែល​បាន​ជួយ​សិក្សា​ពី​ទីផ្សារ​ឲ្យ​ពួក​យើង"។

​លោក Carl Pei បាន​លើក​ឡើង​ដូច​នេះ​ក្នុង​វីដេអូ​ផ្ដាច់​មុខ​មួយ​ដែល​បង្កើត​ឡើង​ដោយ​សារព័ត៌មាន​បច្ចេកវិទ្យា​ The Verge ដែល​ចេញ​ផ្សាយ​កាល​ពី​យប់​មិញ​ និយាយ​ពី​ការ​បង្កើត OnePlus 5។ នៅ​ក្នុង​វីដេអូ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​​កាមេរ៉ា​ភ្លោះ​របស់​ OnePlus 5 មាន​ចំណុច​ពិសេស​ដូច​ iPhone 7 Plus យ៉ាង​អ៊ីចឹង ដោយ​មាន​កាមេរ៉ា​មួយ​ជា​ប្រភេទ​ Telephoto ជំនួយ​ដល់​ការ​ Zoom ពេល​ថត​រូប និង អាច​ថត​រូប​ជា​លក្ខណៈ​ Portrait Mode បាន (ច្បាស់​មុខ​ព្រាល​ក្រោយ)៕​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម