ដឹង​អត់​! ទ្រព្យ​សម្បត្តិ​ប្រធាន​ ​Amazon​ ​មាន​ប៉ុន្មាន?

  • 2017-06-19 07:09:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Amazon​ ​លោក​ ​Jeff Bezos​ ​ថ្មីៗ​នេះ​បាន​​សួរ​ទៅ​កាន់​អ្នក​ ​Follow​ ​គាត់​ប្រមាណ​ ​២៤៣ ០០០​ ​នាក់​លើ​ ​Twitter​ ​ថា​ ​តើ​គាត់​គួរ​ចាយ​លុយ​របស់​គាត់​ដោយ​របៀប​ណា​? ទន្ទឹម​នឹង​ការ​លេចចេញ​នូវ​សំណួរ​ដ៏​ចម្លែក​នេះ​ ​លោក​ ​Bezos​ ​ក៏​ត្រូវ​បាន​គេ​ស្គាល់​បច្ចុប្បន្ន​ជា​កំពូល​មហា​សេដ្ឋី​ពិភពលោក​លំដាប់​ទី ៣​ ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ចំនួន​ ​៨២,១​ ​ពាន់​លាន​ដុល្លារ។

គាត់​នៅ​ក្រោម​សេដ្ឋី​ ​Bill Gates​ ​ដែល​នៅ​ចំណាត់​ថ្នាក់​ទី ២​ ​មាន​ទ្រព្យ​សម្បត្តិ​ ​៨៩,១​ ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​យក​ឈ្នះ​លើ​សេដ្ឋី​អ្នក​ជំនួញ​ ​Warren Buffet​ ​ដែល​មាន​ ​៧៦,៤​ ​ពាន់​លាន​ដុល្លារ​ ​និង​ស្ថាបនិក​ ​Facebook​ ​លោក​ ​Mark Zuckerberge​ ​ដែល​មាន​ ​៦២,៥​ ​ពាន់​លាន​ដុល្លារ។

រំលឹក​កាល​ពី​ឆ្នាំ​ ​២០១៥​ ​កន្លង​ទៅ​ ​លោក​ ​Bezos​ ​ធ្លាប់​បរិច្ចាគ​ទឹកប្រាក់​ប្រមាណ​ ​១០០​ ​លាន​ដុល្លារ​ដល់​កម្មវិធី​សប្បុរសជន​មួយ​ ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ ​Forbes​ ​ចាត់​ទុក​ជា​ទំហំ​​បរិច្ចាគ​ច្រើន​បំផុត​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ។ រី​ឯ​ឆ្នាំ​ ​២០១៤​ ​លោក​ ​និង​ក្រុម​គ្រួសារ​បាន​បរិច្ចាគ​ជាង​ ​២០​ ​លាន​ដុល្លារ​ទៀត​ ទៅ​ឲ្យ​អ្នកស្រាវជ្រាវ​ ​នៃ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​លោក​ ​Fred Hutchinson​ ​ក្នុង​គោលដៅ​រក​ដំណោះស្រាយ​និង​វិធីសាស្ត្រ​ព្យាបាល​ប្រភេទ​ជំងឺ​ដ៏​កាច​សាហាវ​នេះ៕

ចុចអានបន្ត ៖


ប្រភព៖ ibtimes អត្ថបទ ៖ កៅ រក្សា