Amazon​ ​ត្រៀម​ ​៩​ ​ពាន់​លាន​ដុល្លារ​ទិញ​យក​ ​Slack

  • 2017-06-16 02:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Slack​ ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ផ្ញើ​សារ​តាម​អ៊ីនធឺណិត​ដ៏​មាន​សុវត្ថិភាព​ ​និង​មាន​ភាព​ងាយ​ស្រួល​ ​បាន​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ​ ​៣,៨​ ​ពាន់​លាន​ដុល្លារ​ ​ហើយ​ធ្វើ​ឲ្យ​ ​Microsoft Google Amazon និង​ ​Salesforce​ ​ប្រជែង​គ្នា​ចង់​បាន។

យ៉ាង​ណា​មិញ​ ​Slack​ ​ប្រហែល​ជា​នឹង​ក្លាយ​ជា​របស់​ ​Amazon​ ​ក្រោយ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​បំផុត​របស់​អាមេរិក​នេះ​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ ​៩​ ​ពាន់​លាន​ដុល្លារ។

ទន្ទឹម​នោះ​លោក​ ​Stewart Butterfield​ ​នាយក​ប្រតិបត្តិ​របស់​ ​Slack​ ​បង្ហើប​ឲ្យ​ដឹង​ថា​បច្ចេកវិទ្យា​របស់​លោក​ហាក់​ត្រូវ​នឹង​ ​Amazon​ ​ខណៈ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​មាន​ភាព​ស្រដៀង​គ្នា​ច្រើន។

Slack​ ​គឺ​ជា​កម្មវិធី​ផ្ញើ​សា​ជា​អក្សរ​ ​រូបភាព​ ​និង​វីដេអូ​បាន​យ៉ាង​ងាយ​ស្រួល​ ​និង​រហ័ស​ ​ដែល​កើត​ឡើង​ចេញ​ពី​គម្រោង​បង្កើត​ថ្មី​ ​(Start Up)​ ​ក្នុង​តំបន់​បណ្ដុំ​សហគ្រិន​ ​និង​សហគ្រាស​បច្ចេកវិទ្យា​របស់​អាមេរិក​ ​(Silicon Valley)​ ​កាល​ពី​ខែ​សីហា​ ​២០១៣​ ​ហើយ​មាន​ស្ថាបនិក​ ​៤​ ​នាក់​ ​គឺ​លោក​ ​Stewart Butterfield, Eric Costello, Cal Henderson​ ​និង​ ​Serguei Mourachov៕

ចុចអានបន្ត ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី