នាយកប្រតិបត្តិ Yahoo តាមពិតមិនចូលចិត្តប្រើ Yahoo Mail ទេ
- 2017-06-15 04:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកប្រតិបត្តិ Yahoo តាមពិតមិនចូលចិត្តប្រើ Yahoo Mail ទេ
ចន្លោះមិនឃើញ
អ្នកស្រី Marissa Mayer លែងមានតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Yahoo បន្តទៀតហើយ បន្ទាប់ពីក្រុមហ៊ុនត្រូវបានក្រុមហ៊ុន Verizon ទិញយកបានសម្រេច។
បន្ទាប់ពីការដើរចេញពី Yahoo នេះ នៅក្នុងសន្និសីទកាសែតធ្វើឡើងនាទីក្រុងឡុងដុងកាលពីម្សិលមិញអ្នកស្រី Marissa បានលើកឡើងថា ៖ "ខ្ញុំទន្ទឹងរង់ចាំការត្រឡប់ទៅប្រើ Gmail វិញ ព្រោះខ្ញុំតែងមានភាពរហ័សរហួនពេលប្រើអ្វីដែលខ្ញុំឌីហ្សាញខ្លួនឯង”។ ការលើកឡើងនេះធ្វើឲ្យគេកាត់ន័យយល់ភ្លាមៗថាអ្នកស្រីមិនចូលចិត្តប្រើសេវាកម្ម Yahoo Mail ប៉ុន្មានទេ។
រំលឹកដែរថាអ្នកស្រី Marissa ធ្លាប់ចំណាយពេល ១៣ ឆ្នាំនៅក្រុមហ៊ុន Google ដោយគ្រប់គ្រងលើផលិតផលជាច្រើនរួមមានប្រព័ន្ធ Search និង Google Doodles ផងដែរ។ ពេលចូលធ្វើការនៅ Google នាឆ្នាំ ១៩៩៩ គឺអ្នកស្រីជាបុគ្គលិកទី ២០ ដែលបានចូលរួម៕
ចុចអាន៖
Tim Cook សារភាពតាមត្រង់ កំពុងលួចផលិតបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ
Ikea ចាប់ដៃ NASA ចង់បង្កើតគ្រឿងសង្ហារិមទុកប្រើនៅលើភពព្រះអង្គារ