CEO Yahoo ដើរ​ចេញ​​ពី​តំណែង​ជា​មួយ​លុយ​​ជិត ២៦០ លាន​ដុល្លារ

  • 2017-06-14 03:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ការ​​លក់​​ក្រុមហ៊ុន​ Yahoo ទៅ​ឲ្យ​ក្រុមហ៊ុន​ Verizon ប្រព្រឹត្ត​ទៅ​ចប់​សព្វ​គ្រប់​ហើយ ដោយ​ Marissa Mayer នាយក​ប្រតិបត្តិ​ Yahoo បាន​ដើរ​ចេញ​ភ្លាមៗ​ក្រោយ​ពី​ការ​ទិញ​យក​បាន​បញ្ចប់។

Marissa Mayer

យោង​តាម​ការ​ចុះ​បញ្ជី​ជា​មួយ​គណៈកម្មការ​មូលបត្រ​ Marissa កាន់​កាប់​ហ៊ុន​ Yahoo ចំនួន​ ៤,៥ លាន​ហ៊ុន ហើយ​បច្ចុប្បន្ន​​​ហ៊ុន​ Yahoo ​មាន​តម្លៃ​ ៥២,៥០ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ហេតុ​នេះ​នាំ​ឲ្យ Marissa មាន​ទ្រព្យ​សម្បត្តិ​​ប្រហែល​ ២៣៦ លាន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ​​នាយក​ប្រតិបត្តិ​រូប​នេះ​ក៏​នឹង​​ទទួល​បាន​ទឹក​ប្រាក់​បន្ថែម​ ២៣ លាន​ដុល្លារ​ចំពោះ​ការ​ចាក​ចេញ​ពី Yahoo ទៀត​ផង។

ក្រោយ​ពី​ Yahoo លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ Verizon ​បាន​សម្រេច​ Yahoo នឹង​ត្រូវ​​រួម​បញ្ចូល​ជា​​មួយ​​ក្រុមហ៊ុន​​ជា​ច្រើន​ដទៃ​ទៀត ដោយ​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​សាខា​​ថ្មី​មួយ​​របស់​ Verizon ដែល​មាន​ឈ្មោះ​ថា​ Oath។ សាខា​ Oath នេះ​នឹង​ដឹក​នាំ​ដោយ​លោក​ Tim Armstrong ដែល​ធ្លាប់​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​កម្សាន្ត​ AOL នា​ពេល​កន្លង​មក៕​​​​​​​

ចុចអាន៖

ប្រភព៖ CNN | Techcrunch   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម