ងាយៗ វិធី​បង្កើត​គណនី​ ​LINE, Viber, Tango​ ​ខ្លួន​ឯង​មិន​អស់​លុយ

  • 2017-06-19 03:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បណ្ដាញ​សង្គម​ ​Facebook​ ​ក្រៅ​ពី​នោះ​ក៏​មាន​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ដូច​ជា​ ​LINE, Viber និង​ ​Tango​ ​ជា​ដើម​ ​ដែល​វា​មាន​មុខងារ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។ ថ្ងៃ​នេះ Sabay​ ​នឹង​បង្ហាញ​ប្រិយមិត្ត​ពី​វិធី​បង្កើត​គណនី​នៃ​បណ្ដាញ​សង្គម​ទាំង​ ​៣​ ​ខាង​លើ​ ​ដោយ​មាន​ភាព​ងាយ​ស្រួល​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​មិន​បាច់​ចំណាយ​លុយ​ទៅ​រក​ជាង​ទៀត​ឡើយ។

វិធី​បង្កើត​គណនី​ ​Viber:

  • បើក​កម្មវិធី​ Viber → ចុច​ពាក្យ​ Continue
  • វាយ​បញ្ចូល​លេខ​ទូរសព្ទ​របស់​អ្នក​ផ្ទាល់​ → ​ចុច​ ​Continue (រង​ចាំ​កូដ​សម្ងាត់​ផ្ញើ​ចូល​ Message ក្នុង​ទូរសព្ទ)
  • វាយ​បញ្ចូល​លេខ​កូដ​ ​៦​ ​ខ្ទង់​ដែល​ទទួល​បាន​ ​→​ ​បញ្ចូល​ឈ្មោះ​ ​→​ ​ចុច​ ​Done​ ​(ជា​ការ​ស្រេច​) ​។

វិធី​បង្កើត​គណនី​ ​LINE:

  • បើក​កម្មវិធី​ ​LINE​ ​→​ ​ចុច​ពាក្យ​ ​Sign up​ ​នៅ​ផ្នែក​ខាង​ក្រោម​ចំហៀង​ខាងស្ដាំ​
  • វាយ​បញ្ចូល​លេខ​ទូរសព្ទ​ ​→​ ​រង់​ចាំ​លេខ​កូដ​ដែល​ផ្ញើ​ចូល​ ​SMS​ ​→​ ​វាយ​បញ្ចូល​ ​ហើយ​ចុច​ ​Continue
  • វាយ​បញ្ចូល​ឈ្មោះ​ ​→​ ​ចុច​ ​Register
  • យក​ពាក្យ​ ​Sign up for new account ឫ​យក​ពាក្យ​ ​Log in to existing account​ ​(បើ​អ្នក​ធ្លាប់​ប្រើប្រាស់​ LINE​ ​ពី​មុន)

វិធី​បង្កើត​គណនី​ ​Tango:

  • បើក​កម្មវិធី​ ​Tango​ ​→​ ​វាយ​បញ្ចូល​លេខ​ទូរសព្ទ​ ​→​ ​ចុច​ ​Next​ ​(Tango​ ​មិន​មាន​ការ​ផ្ញើ​លេខ​កូដ​អ្វី​ទេ)
  • វាយ​បញ្ចូល​ឈ្មោះ​ ​(ករណី​ចាំ​បាច់​ ​អាច​បញ្ចូល​ ​Email​ ​ក៏​បាន)​ ​→​ ​ចុច​ ​Next
  • យក​ពាក្យ​ ​Skip​ ​→​ ​យក​ពាក្យ​ ​Discover​ ​ជា​ការ​ស្រេច។

បញ្ជាក់​វិធី​ការ​ចុះ​ឈ្មោះ​គណនី​នៃ​រាល់​កម្មវិធី​ខាង​លើ អាច​មាន​ការ​ប្រែប្រួល​ទៅ​តាម​ជំនាន់​ ​Version នៃ​កម្មវិធី​ ​ម្ល៉ោះ​ហើយ​បើ​ប្រិយមិត្ត​ជួប​បញ្ហា​ត្រង់​ចំណុច​ណា​មួយ​ ​អាច​ធ្វើ​ការ​ ​Comment​ ​ជា​សំនួរ​នៅ​ខាង​ក្រោម​នេះ​បាន៕

ចុចអានបន្ត ៖

អត្ថបទ ៖ កៅ រក្សា