របៀប​រើស​សាលា​មត្តេយ្យ​ សម្រាប់​កូនៗ​ លោកអ្នក​

  • 2017-06-21 02:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឳ​ពុក​ម្ដាយ​តែងតែ​បារម្ភ​ពី​អនាគត​កូនៗ ជាពិសេស​គឺ​កូន​តូចៗ​ទើបតែ​ដល់​អាយុ​ចូល រៀន​ដំបូង ថា​តើ​ត្រូវ​បញ្ជូន​កូន​ទៅ​រៀន​សាលា​ណា និង តម្លៃ​សម​រម្យ​សម្រាប់​កូនៗ​ពួកគេ ។ អស់​ក្តី​បារម្ភ​ដោយ​គ្រាន់តែ​អញ្ជើញ​ចូល រួម​ក្នុង​កម្មវិធី ពិព័រណ៍​ការ​សិក្សា និង ការងារ គឺជា​វេទិកា​ថ្មីស្រឡាង​មួយ​ដែល​នឹង​រៀបចំឡើង​រយៈពេល​ ៣​ថ្ងៃ​នៅ​ថ្ងៃទី ២៣-២៤-២៥ មិថុនា ២០១៧ នៅ​ផ្សារ​ទំនើប Aeon Mall ភ្នំពេញ ខាងមុខ​នេះ ។​

​ ពិព័រណ៍​ការសិក្សា និង ការងារ ក៏​នឹង​រៀបចំ​សិក្ខាសាលា​ជាមួយ​វត្តមាន​វាគ្មិន​ល្បីៗ​នៅ កម្ពុជា​ដូចជា លោកស្រី ឡាយ កន្និកា និង លោក គង់ សំនៀង ដែល​ពួកគាត់​នឹង​ឡើង​មក​បកស្រាយ​ និង​ផ្ដល់​គន្លឹះ​ទាំងអស់​នេះ​ទៅកាន់​ឳ​ពុក​ម្ដាយ​គ្រប់​រូប ។ រួម ជាមួយ​វាគ្មិន​ជាច្រើន រូប​ទៀត​ក្នុង​ប្រធានបទ​ផ្សេងៗ​ទៀត ។ ក្នុង​នោះ​ដែរ​យើង​ក៏​មាន​ការ​សម្តែង​ផ្សេងៗ​ពី​សំណាក់​សាលា ​ដែល​បាន​ចូលរួម​នៅ​លើ​វេទិកា​យើង​ផងដែរ ។ ​ ​ គួរ​រំលឹក​ថា​ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​បណ្ដា មត្តេយ្យសាលា សាកល​វិទ្យាល័យ និង ក្រុមហ៊ុន​ជាច្រើន​ប្រមាណ ​៣៣​ក្រុមហ៊ុន​ដែល​បាន​ដាក់​តាំង​សេវាកម្ម​រៀងៗ​ខ្លួន ។

​ កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​មាន​ការចូលរួម​ឧបត្ថម្ភ​ធំ​ដោយ Cell Card , DKSH , Sathapana Bank PLC. , IDP Education , Chip Mong Group , Cambodia Brawery , CGTI ។ សហការ​ឧបត្ថម្ភ​ដោយ Academy Of Culinary Arts Cambodia , Singapore International Consortium School ។

អ្នក​ឧបត្ថម្ភ​ការ​ផ្សព្វផ្សាយ​ដោយ Sabay , Kquube , Biz Khmer , Southeast Asia Globe , B2B , Line ។ ​ព័ត៌មាន​បន្ថែម​សម្រាប់​កក់​សំបុត្រ​ចូលរួម​សិក្ខាសាលា ៖ 077 718517 / 089 301727 / 069 252 715​ ​

អ៊ី​ម៉ែ​ល ៖ 360ads.events@gmail.com​ ​

ហ្វេ​ស​ម៉ុក ៖ https://www.facebook.com/educationncareerfair/​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា