Facebook កាន់តែជោគជ័យដោយសារមាន ១០ ក្រុមហ៊ុនដ៏ធំនេះនៅពីក្រោយ
- 2017-06-21 02:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook កាន់តែជោគជ័យដោយសារមាន ១០ ក្រុមហ៊ុនដ៏ធំនេះនៅពីក្រោយ
ចន្លោះមិនឃើញ
សម្របបាននឹងភាពជោគជ័យរបស់ខ្លួននាពេលបច្ចុប្បន្ន Facebook មិនមែនដំណើរការទៅបានតែម្នាក់ឯងនោះទេ ផ្ទុយទៅវិញក្រុមហ៊ុនយក្សអាមេរិកមួយនេះ ធ្លាប់បានទិញយកក្រុមហ៊ុនធំៗចំនួន ១០ ដើម្បីពង្រីកភាពល្បីល្បាញរបស់ខ្លួន។
១.WhatsApp: ក្រុមហ៊ុន Facebook បានទិញយក WhatsApp ក្នុងទំហំសាច់ប្រាក់ ១៩ ពាន់លានដុល្លារ។ គិតត្រឹមខែកុម្ភៈឆ្នាំ ២០១៤ ប្រភេទកម្មវិធីលេងសារ (Online) WhatsApp ទទួលបានអ្នកលេងប្រមាណ ៤៥០ លាននាក់។
២.Oculus: ក្រុមហ៊ុនបច្ចេកវិទ្យា VR ដែលមានឈ្មោះ Oculus ត្រូវបាន Facebook ទិញក្នុងតម្លៃ ២ ពាន់លានដុល្លារ។ Facebook ក៏បានបញ្ជាក់ថានឹងសម្លឹងវិនិយោគលើផលិតផល VR បន្ថែមទៀតនាពេលអនាគត។
៣.Face.com: មុខងារចាប់មុខមនុស្ស ស្គាល់ឈ្មោះដោយស្វ័យប្រវត្តិនៅលើ Facebook ក៏ដោយសារការចូលរួមរបស់ក្រុមហ៊ុននេះឯង។ ខណៈឆ្នាំ ២០១២ Facebook បានចំណាយលុយទិញយកចន្លោះពី ៥៥ ទៅ ១០០ លានដុល្លារ។
៤.Instagram: បណ្តាញសង្គមនិយមផុសរូបស្អាតៗដែលយុវវ័យហៅកាត់ IG ត្រូវបាន Facebook ទិញយកកាលពីឆ្នាំ ២០១២ ក្នុងតម្លៃ ១ ពាន់លានដុល្លារ ដោយការចំណាយបូកបញ្ចូលរវាងប្រាក់សុទ្ធនិងភាគហ៊ុនក្រុមហ៊ុន។ លោក Mark Zuckerberg បានថ្លែងប្រាប់ "ការចែករំលែករូបភាពស្អាតៗជាហេតុផលដែលមនុស្សរាល់គ្នាពេញចិត្ត Facebook ហើយពួកយើងនឹងបញ្ចូលក្រុមហ៊ុនទាំង ២ ជាមួយគ្នា"។
៥.Atlas Advertiser Suite: ក្រុមហ៊ុន Facebook បានទិញយកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយនេះពី Microsoft ក្នុងចន្លោះទឹកប្រាក់ ៥០ ទៅ ១០០ លានដុល្លារ។ ផ្នែកលក់នៃការផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebook ក៏ត្រូវបានមានសន្ទុះ ដែលជាគោលដៅពង្រឹងផ្នែកទីផ្សារបន្ថែមទៀត។
៦.Patents Deal: នាខែមេសាឆ្នាំ ២០១២ ក្រុមហ៊ុន Facebook បានប្រកាសនូវកិច្ចព្រមព្រៀងរវាង Microsoft ក្នុងការទិញយកនូវចំណែកនៃប៉ាតង់មួយ ដែល Microsoft បានទិញពី AOL Inc. ក្នុងទំហំសាច់ប្រាក់ ៥៥០ លានដុល្លារ។
៧.Gowalla: ការដំណើរការមុខងារចែកចាយ Location លើ Facebook ក៏ដោយសារពួកគេទិញយកក្រុមហ៊ុន Gowalla នាឆ្នាំ ២០១១ ប៉ុន្តែពុំមានកាបញ្ជាក់ពីទំហំសាច់ប្រាក់ចំណាយឡើយ។
៨.FriendFeed: បណ្តាញសង្គម Feed បានប្រែក្លាយជាចំណែកមួយរបស់ Facebook នាឆ្នាំ ២០០៩ ដោយពួកគេបានចំណាយអស់ ១៥ លានដុល្លារ។ បុគ្គលិកទាំងអស់របស់ FriendFeed បានអនុញ្ញាតឱ្យចូលបម្រើការងារក្នុងក្រុមហ៊ុន Facebook និងស្ថាបនិកក្រុមហ៊ុនចំនួន ៤ នាក់ទទួលមុខតំណែងជាន់ខ្ពស់នៃផ្នែកវិស្វកម្មនិងផលិតផល។
៩.Parakey: Facebook បានទិញយក Parakey នៅឆ្នាំ ២០០៧ ដែលមានអ្នកនៅពីក្រោយ ២ រូប ជាស្ថាបនិក Mozilla Firefox រួមមានលោក Black Ross និងលោក Joe Hewitt ក្នុងគោលដៅចាប់ដៃគ្នាអភិវឌ្ឍលើប្រព័ន្ធ Network។
១០.ConnectU: Facebook បានសម្រេចទិញ ConnectU ពីបងប្អូនភ្លោះ Winklevoss នាឆ្នាំ ២០១០ ដោយថ្លៃទូទាត់ចំណាយទាំងមូល ប្រើជាសាច់ប្រាក់និងភាគហ៊ុនរបស់ Facebook ផ្ទាល់។
បន្តចុចអាន៖