Apple-1 ម៉ូដែលឆ្នាំ ៧៦ លក់បានស្មើរថយន្ត Corolla ២០១៧ ជិត ១០ គ្រឿង
- 2017-06-20 03:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple-1 ម៉ូដែលឆ្នាំ ៧៦ លក់បានស្មើរថយន្ត Corolla ២០១៧ ជិត ១០ គ្រឿង
ចន្លោះមិនឃើញ
កុំព្យូទ័រ Apple ម៉ូដែល Apple-1 ផលិតឆ្នាំ ១៩៧៦ ដែលអាចដំណើរការជាធម្មតាមួយគ្រឿងត្រូវគេលក់បានក្នុងតម្លៃប្រមាណ ៣៥៥ ០០០ ដុល្លារ ក្នុងកម្មវិធីដេញថ្លៃមួយក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
Apple-1 ជាកុំព្យូទ័រប្រភេទឯកជនម៉ូដែលដំបូងបំផុតរបស់ Apple ដែលផលិតផ្គុំដោយដៃផ្ទាល់ពីលោក Steve Wozniak និងSteve Jobs ហើយ Apple-1 ជាច្រើនគ្រឿងត្រូវបានគេយកមកដាក់ដេញថ្លៃជារឿយៗ ដែលកាលពីឆ្នាំ ២០១៣ Apple-1 មួយគ្រឿងលក់បាន ៦៧១ ៤០០ ដុល្លារ និងមួយគ្រឿងផ្សេងទៀតក្នុងឆ្នាំ ២០១៤ លក់បាន ៩០៥ ០០០ ដុល្លារ ខណៈបច្ចុប្បន្ន Apple-1 គឺមានតែ ៦៦ គ្រឿងប៉ុណ្ណោះ។
ដោយឡែកថ្លៃដើមរបស់ Apple-1 កាលពីឆ្នាំ ១៩៧៦ នោះ គឺមានប្រមាណតែ ៦៦៦ ដុល្លារ តែបើគិតតាមអតិផរណាទីផ្សារបច្ចុប្បន្ន ៦៦៦ ដុល្លារឆ្នាំ ១៩៧៦ គឺស្មើ ២ ៨៩៧ ដុល្លារឆ្នាំ ២០១៧។
បើធ្វើការធៀបតម្លៃលក់នៃ Apple-1 ជាង ៣៥ ម៉ឺនដុល្លារនេះ ជាមួយតម្លៃរថយន្តក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ខែមិថុនា ២០១៧ នេះ គឺអាចទិញ Toyota Corolla ឆ្នាំ ២០១៧ ដល់ទៅ ៨ គ្រឿង ដែលរថយន្តនេះមានតម្លៃប្រមាណ ៣៩ ៩០០ ដុល្លារ៕
ចុចអានបន្ត ៖