ហេតុផល៤យ៉ាងធ្វើឲ្យ ហ្វីយ៉ាតា សម្រេចចិត្តធ្វើខួបកំណើតនៅកោះរុង
- 2017-06-21 03:08:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៤យ៉ាងធ្វើឲ្យ ហ្វីយ៉ាតា សម្រេចចិត្តធ្វើខួបកំណើតនៅកោះរុង
ចន្លោះមិនឃើញ
ថ្មីៗនេះតារាសម្ដែង ហ្វីយ៉ាតា បានធ្វើពិធីខួបកំណើតយ៉ាងសម្ញាញនៅលើកោះរុងជាមួយមិត្តភ័ក្ដិប្រមាណជា១០នាក់ដោយដោយចំណាយពេល២យប់៣ថ្ងៃនៅលើកោះទឹកដីខេត្តព្រះសីហនុ។
ហេតុផល ៤ ដែលធ្វើឲ្យតួស្រីក្នុងបទ "បងឯកា" ទៅធ្វើខួបនៅទីនោះ៖
១. ផ្លាស់ប្ដូរបរិយាកាស៖ ហ្វីយ៉ាតា ថាជារៀងរាល់ឆ្នាំខ្លួនតែងតែធ្វើខួបនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែឆ្នាំនេះចង់សាកល្បងអ្វីដែលប្លែកម្ដង។
២. កាដូសម្រាប់ខ្លួនឯង៖ ស្រីស្អាតនិយាយថាដោយសារតែចង់ទទួលបាននូវអ្វីដែលស្រស់ថ្លា ជាងនៅក្នុងទីក្រុងភ្នំពេញ ទើបនាងនិងមិត្តភ័ក្ដិចំណាយពេលទៅទីនោះហើយក៏ត្រូវជាថ្ងៃពិសេសរបស់នាងដូចគ្នា។
៣. បងប្រុស៖ ដោយសារបងប្រុសរបស់នាង ថៃ នរៈបណ្ឌិត ចូលចិត្តសមុទ្រនិង ភ្នំដូច្នេះនាងសម្រេចចិត្តជ្រើសរើសកោះរុងជាកន្លែងដើម្បីរៀបចំកម្មវិធីបែបសម្ញាញមួយសម្រាប់ខ្លួនឯងបងប្រុសនិងមិត្តភ័ក្ដិតែម្ដង។
៤. ម៉ាក់ប៉ា៖ នាងនិយាយថា ដោយម៉ាក់ប៉ារវល់នឹងជំនួញផ្ទាល់ខ្លួនមិនអាចចែកពេលវេលាបានចំថ្ងៃទី១៧ ខែមិថុនា ជាកំណើតរបស់ខ្លួននោះ នាងនិងបងប្រុសក៏សុំអនុញ្ញាតអ្នកមានគុណទាំង២ទៅលំហែនៅសមុទ្រតែម្ដង៕
ចុចអាន