បង្ការ Facebook បិទគណនីចោល ចៀសវាងរឿងទាំង ១០ នេះ
- 2017-06-22 00:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ការ Facebook បិទគណនីចោល ចៀសវាងរឿងទាំង ១០ នេះ
ចន្លោះមិនឃើញ
បច្ចុប្បន្នការប្រើប្រាស់បណ្ដាញសង្គម Facebook មានការនិយមកាន់តែខ្លាំង សម្រាប់គោលដៅកម្សាន្តនិងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដូចនេះ អ្នកគួរដឹងពីបទបញ្ញត្តិមួយចំនួន ដើម្បីជៀសវាងការខាតបង់ពេលពេលវេលាដោយត្រូវបាន blocked (បិទមុខងារ ឬបិទគណនេយ្យ) ដែលភាសានិយមគឺ Facebook Jail ពីបណ្តាញសង្គមមួយនេះ។
Facebook Jail ជាអ្វី?
នៅពេល Facebook ដាក់ពិន័យលើគណនេយ្យណាមួយមិនថា profile (គណនេយ្យផ្ទាល់ខ្លួន) ឬ business page (ទំព័របង្កើតគោលដៅផ្សព្វផ្សាយអាជីវកម្ម) នោះទេ វានឹងបិទមុខងារមួយចំនួន ឬបិទគណនេយ្យតែម្តង ព្រោះគណនេយ្យនោះបានបំពានច្បាប់របស់ Facebook ដោយ បង្ហោះ contents (អក្សរ, រូបភាព, តំណភ្ជាប់, វីដេអូរ ឬ file ផ្សេងៗ) មិនសាកសម, បង្ហោះលឿនពេក, ផ្តល់ like (ការ like page ឬការ like contents) ច្រើនពេក ។ល។
ការពិន័យផ្សេងៗចាប់ពីមិនអនុញ្ញាតឲ្យ publish (បង្ហោះអ្វីមួយជាសាធារណៈ) អាចពី ២ ឬ ៣ ម៉ោង, ៣ ថ្ងៃ, ៦ ថ្ងៃ, ១ សប្តាហ៏រហូតដល់លុប profile ឬ page (ទំព័របង្កើតចេញពីគណនេយ្យផ្ទាល់ខ្លួន) ចោល។
ដើម្បីជៀសវាង Facebook ប៉ុន្មានចំណុចនេះត្រូវប្រយ័ត្ន
១) ទុកចន្លោះពេលសម្រាប់ការបង្ហោះ contents
ពេលអ្នកប្រញាប់ចង់បានលទ្ធផលពេក អ្នកតែងតែបង្ហោះ contents ក្នុង groups (កន្លែងប្រមូលផ្តុំការចែករំលែកទៅតាមប្រធានបទនៃ groups) ឬ pages ជាច្រើនក្នុងពេលតែមួយ។ ឥរិយាបថបែបនេះ អាចនឹងមានបញ្ហាជាមួយ Facebook Sheriff ដែលជាអ្នកប្រមាញ់ spammers (អ្នកបញ្ជូនអ្វីមួយដែលបង្ខំអ្នកទទួលយកទាំងមិនចង់បានដូចជា អ៊ីមែលជាដើម)។ ប្រសិនបើពួកគេសំគាល់ឃើញថា អ្នកកំពុងចែករំលែកព័ត៌មានដដែលៗ គ្រប់ទីកន្លែងក្នុងពេលដំណាលគ្នា គណនេយ្យអ្នកអាចនឹងបញ្ជូនចូលក្នុង Facebook Jail។
ពេលអ្នកចង់បង្ហោះ contents ដដែល ក្នុង page ជាច្រើនផ្សេងទៀត គួរទុកចន្លោះពេលវេលាសម្រាប់ការបង្ហោះ contents ពីបីទៅបួននាទី ដើម្បីសម្រួល
ការធ្វើបែបនេះត្រូវការពេលវេលាយូរក្នុងការរង់ចាំ ដូចនេះអ្នកអាចប្រើប្រាស់ postcron បាន។ កម្មវិធីនេះអាចកំណត់ពេលវេលាសម្រាប់បង្ហោះ contents បាន។
២) បង្កើត contents ខ្លួនឯង
ការបង្កើត contents ខ្លួនឯងអាចការពារពីការបិទគណនេយ្យបានច្រើនភាគរយ ប៉ុន្តែសូមប្រយ័ត្ននៅពេលទាញយករូបភាពពី Google ដែលរូបភាពខ្លះមានកម្មសិទ្ធិបញ្ញា។ ម្ចាស់រូបភាពទាំងនោះអាច report (រាយការណ៍) ទៅ Facebook ថាជា spam។ អ្នកត្រូវត្រួតពិនិត្យមើលរូបភាពដែលបង្ហោះចូលក្នុងគេហទំព័រអ្នក ឬអាចទិញរូបភាពនោះតែម្តង នោះនឹងមិនមានបញ្ហានោះឡើយ។
វាមិនមែនងាយស្រួលក្នុងការស្វែងរករូបភាពស្របច្បាប់ ហើយឥតគិតថ្លៃលើអ៊ីនធឺណេត ប៉ុន្តែអ្នកអាចស្វែងរកមើលទំព័រណាដែលផ្តល់រូបភាពប្រភេទនេះ។
ចងចាំថាការហាមប្រាមមិនមែនមានតែលើរូបភាពនោះទេ។ ប្រភេទ file ដែលចែករំលែកដោយមនុស្សជាច្រើនក្នុងពេលតែមួយ ក៏អាចជា spam បានដែរ ទាំងនេះរួមមាន អក្សរ និង links (តំណភ្ជាប់)។ ជារួមអ្នកគួរតែប្រើប្រាស់ contents ខ្លួនឯងឲ្យច្រើនបំផុត។
៣) ប្រយ័ត្នពេល tag
គួរជៀសវាងការរំខានមិត្តភ័ក្ដិដែលអ្នកមិនស្គាល់ ដោយការ tag ព្រោះពេលខ្លះអ្នកមានមិត្តភ័ក្ដិច្រើនមិនប្រាកដថាអ្នកស្គាល់ទាំងអស់នោះទេ។ រក្សាគណនេយ្យ Facebook ដោយផ្អែកលើភាពស្មោះត្រង់ និង links ពិតប្រាកដ ដែលអាចការពារ Facebook ពីការតាមដានសកម្មភាពដោយចាត់ទុកជា spam។
មានអ្នកប្រើប្រាស់ជាច្រើនមិន accept friend request (ទទួលអ្នកជាមិត្តភ័ក្ដិតាមការស្នើរបស់អ្នក)ដែលឥរិយាបថនេះក៏អាចជា spam ពីព្រោះពួកគេមិនស្គាល់អ្នក ឬហេតុអ្វីបានជាអ្នក add (ស្នើសុំជាមិត្តភ័ក្ដិលើបណ្ដាញសង្គម) ពួកគេ។
ឥរិយាបថផ្សេងទៀតដែលគួរជៀសវាងគឺការ add មនុស្សចូល groups ដោយគ្មានការអនុញ្ញាត និងបង្ហោះ contents លើ Facebook page ជាមួយគណនេយ្យមិនមែនផ្ទាល់ខ្លួន។ ចងចាំថាបទបញ្ញត្តិ Facebook មានតែមនុស្សទេដែលអាចមាន profile។
យើងសុំណែនាំថា កុំ tag នរណាម្នាក់ដោយផ្ទាល់ក្នុងរូបភាពបើមិនមែនមានរូបពួកគេក្នុងរូបភាពនោះ។ គ្មាននរណាម្នាក់ចូលចិត្តឲ្យគេ tag រូបភាពដែលពួកគេមិនមានរូបក្នុងនោះទេ។ ប្រសិនបើអ្នកចង់ mention (អោយដំណឹងដល់នរណាលើ contents ណាមួយ) នរណាម្នាក់ អ្នកអាចធ្វើបានក្នុង comments (កន្លែងជជែកកម្សាន្តក្នុង contents)។
៤) យល់ដឹងពីដំណើរការរបស់ Facebook យើងនឹងបង្ហាញអ្នកនូវផ្នែកសំខាន់បំផុតដោយយោងទៅលើការស្រាវជ្រាវរបស់លោក Karen Clark ជាអ្នកជំនាញផ្នែក digital marketing (ទីផ្សារឌីជីថល)។
មានគោលការណ៍បី ជាមូលដ្ឋានដើម្បីប្រាកដថាអ្នកប្រើប្រាស់ Facebook បានត្រឹមត្រូវ៖ • កុំប្រើប្រាស់ឈ្មោះអាជីវកម្មសម្រាប់គណនេយ្យផ្ទាល់ខ្លួន អ្នកអាចបង្កើតគណនេយ្យផ្ទាល់ខ្លួន ហើយរៀបរាប់ពីអាជីវកម្មរបស់អ្នកក្នុងផ្នែកព័ត៌មានផ្ទាល់ខ្លួន ឬក៏បង្កើត page តែម្តង។ • គ្រប់គ្នាលើលោកអាចមានគណនេយ្យ Facebook តែមួយគត់ គណនេយ្យផ្ទាល់ខ្លួនអ្នកអាចបង្កើត page សម្រាប់អាជីវកម្មបានច្រើន ហើយបញ្ចូលអ៊ីមែលច្រើន ដូចនេះអតិថិជនអាចងាយស្រួលទំនាក់ទំនង។
៥) កុំធ្វើដូចជា spammer Karen Clark និយាយថា អ្នកគួរតែផ្សារភ្ជាប់ជាមួយមនុស្សដែលអាចស្គាល់អ្នកបានហើយ ប្រសិនបើអ្នក add friend ទៅកាន់មនុស្សដែលមិនស្គាល់អ្នក ក្រោយពេលគេ reject friendship (ច្រានចោលការស្នើជាមិត្តភ័ក្ដិ) នោះ Facebook នឹងសួរ អ្នកប្រើប្រាស់ប្រសិនបើពួកគេស្គាល់អ្នក ហើយប្រសិនបើភាគច្រើនពួកគេនិយាយ ទេ បន្ទាប់មកអ្នកនឹងជាមុខសញ្ញានៃ spam។
គាត់បានណែនាំថាកុំផ្សព្វផ្សាយអាជីវកម្មរបស់អ្នកលើទំព័រអាជីវកម្មនៃអ្នកប្រើប្រាស់ផ្សេងទៀត កុំសូម្បីតែបង្ហោះ contents, កុំ comment និងកុំសូម្បីតែ like គម្រោងគេ។ ឥរិយាបថទាំងនេះ អ្នកគ្រប់គ្រងផ្នែកគណនេយ្យមិនស្ទាក់ស្ទើរក្នុងការដាក់អ្នកជា spam នោះទេ។ កុំប្រើប្រាស់ private message (ការបញ្ជូនសារទៅកាន់មិត្តភក្តិ ដែលមិនទាន់ជាមិត្តភក្តិ) សម្រាប់គោលបំណងផ្សព្វផ្សាយ នោះអ្នកនឹងអាចត្រូវបានគេ report។
៦) ដឹងអំពី saboteurs (មនុស្សដែលមានបំណងមិនល្អ) ជាអកុសល តែងតែមានមនុស្សប្រើប្រាស់ចំណុចផ្សេងៗក្នុងគោលបំណងមិនល្អ។ ដោយសារមានភាពងាយស្រួលសម្រាប់ដាក់នរណាម្នាក់ជា spam លើ Facebook។ មានអ្នកប្រើប្រាស់មួយចំនួនបានប្រើប្រាស់ដើម្បីបង្អាក់ដំណើរការផ្សព្វផ្សាយដៃគូប្រកួតប្រជែង។ ដូចនេះ ការបង្ហោះណាមួយអ្នកបង្កើតអាចត្រូវបានវាយប្រហារលើបណ្ដាញ។
ប្រសិនបើអ្នកធ្លាប់ជួបបញ្ហាទាំងនេះ អ្នកគួរតែ block ពួកគេពី page របស់អ្នក។ ប្រសិនបើពួកគេមិនអាចឃើញការបង្ហោះរបស់អ្នក ពួកគេក៏មិនអាចវាយប្រហារអ្នកបានដែរ។ អ្នកក៏អាចចូលទៅកាន់ profile ពួកគេ ហើយ report បាន។ ចុងក្រោយ អ្នកអាចទំនាក់ទំនងទៅកាន់ Facebook ដោយពន្យល់ហេតុការណ៍ផ្សេងៗបានផងដែរ។
៨) កុំអោយ Facebook ច្រឡំអ្នកជា SPAM-bot SPAM-bot សំដៅលើកម្មវិធីដោយស្វ័យប្រវត្តិ ដែលដំណើរការលើបណ្ដាញសង្គម។ នៅពេល Facebook ដាក់អ្នកជា spam នោះ ពួកគេអាចនឹងបញ្ឈប់អ្នកក្នុងការ comment លើ page ដទៃទៀត។ ពួកគេក៏អាចបញ្ឈប់អ្នកពីការ like លើបណ្ដាញសង្គមផងដែរ។ ដើម្បីជៀសវាងបញ្ជូនអ្នកចូល Facebook Jail យើងត្រូវតែគ្រប់គ្រងលើអ្វីដែលយើង like និង comment។ នេះមិនមែនត្រឹមតែជៀសវាងការពិនិត្យជា spam ប៉ុន្តែក៏គ្រប់គ្រង traffic information (ពត៌មានពីចំនួននៃការចូលប្រើប្រាស់គេហទំព័រ) លើ Facebook ផងដែរ។
៨) កុំបង្ហោះច្រើនពេក នេះជាគន្លឹះមូលដ្ឋាន ប្រសិនបើអ្នកចង់ជៀសវាងការបញ្ជូនចូល Facebook Jail។ អ្នកគ្រប់គ្រងសហគមន៍អាជីព (Professional Community Manager) ណែនាំថាច្រើនបំផុត ៥ ទៅ ៦ contents សម្រាប់បង្ហោះ។ ចងចាំថា វាមិនចាំបាច់ដើម្បីប្រាប់អតិថិជនគ្រប់យ៉ាងពីអាជីវកម្មរបស់អ្នកនោះទេ។ គ្រាន់តែណែនាំពួកគេឲ្យចូលទៅកាន់គេហទំព័ររបស់អ្នក ដែលជាកន្លែងពួកគេអាចសិក្សាបន្ថែមពីគម្រោងរបស់អ្នកប្រសិនបើពួកគេចង់។ ម្យ៉ាងទៀត Francesca Esposito-Rose ដែលជាអ្នកជំនួញ បាន ណែនាំអោយបង្ហោះពីទំព័រអាជីវកម្មផ្ទាល់ខ្លួនពី ពីរទៅបីដងក្នុងមួយសប្ដាហ៍។ គាត់ក៏បានសម្គាល់ថាទាំងនេះខុសគ្នាពីអាជីវកម្មមួយ ទៅអាជីវកម្មមួយ។ គាត់ក៏បានឲ្យយោបល់ គួរពិសោធន៍ដើម្បីស្វែងយល់លើយោបល់ផ្សេងៗរបស់អ្នកមើល។ ការរំខានដល់ timeline (គ្រប់អ្វីៗដែលទាក់ទងនឹងយើងក្នុងទំព័រផ្ទាល់ខ្លួន) របស់ follower (អ្នកតាមដាន contents របស់ page) ដោយការបង្ហោះអ្វីមួយ ក៏អាចចាត់ទុកជា spam ដែរ។
៩) ផ្តល់ព័ត៌មានផ្លូវការសម្រាប់ខ្លួនអ្នក នេះជាគន្លឹះដ៏ល្អបំផុតដែលធានាក្នុងការស្វាគមន៍ follower ថ្មីៗដែលមានបំណងចង់ចូលរួម។ អ្នកប្រើប្រាស់អាចស្វែងយល់ថាអ្នកជានរណាដោយគ្រាន់តែមើលលើផ្នែកពត៌មាននៃទំព័ររបស់អ្នក។ តាមវិធីនេះ មនុស្សនឹងមានព័ត៌មានគ្រប់គ្រាន់អំពីអ្នក ដែលធ្វើឲ្យពួកគេកក់ក្តៅក្នុងការទំនាក់ទំនងជាមួយនាក់។ អត្ថបទដ៏ល្អក្នុងផ្នែក About អាចគ្រប់គ្រាន់សម្រាប់ទាក់ទាញពួកគេអោយ like page របស់អ្នក។ តាមការស្រាវជ្រាវរបស់ moveouttheoffice.com បាននិយាយថា យើងគួរតែរំលឹកដល់មនុស្សពីអ្វីដែលយើងបានធ្វើ ក្នុងការបង្ហោះ បីឬបួន contents។ វានឹងជាកត្តាជួយជំរុញពួកគេអោយក្លាយជា followers។
១០) ប្រើប្រាស់ "shortened links" នៅលើ page ការប្រើប្រាស់បច្ចេកទេស shorten links (ការបង្រួម links អោយខ្លី) នេះជួយកាត់បន្ថយចំនួនអក្សរ ហើយក៏ជាវិធីដ៏ល្អសម្រាប់គេចចេញពីការមើលឃើញរបស់ Facebook Sheriff ផងដែរ។ ដូចយើងដឹងហើយ ការបង្ហោះ link លើ pages ច្រើន នឹងអាចជាប់ជា spam។ ដើម្បីជៀសវាង Facebook ពីការបង្កើត URL របស់អ្នកជា spam សម្រាប់ហេតុផ្សេងៗ វិធីដែលល្អគឺធ្វើឲ្យ links នោះខ្លី។ អ្នកអាចប្រើប្រាស់ wp.me, bit.ly ឬ goo.gl។
អនុវត្តតាម គន្លឹះទាំង ១០ ខាងលើនឹងជួយអ្នកពីការបិទ ដោយ Facebook និងបញ្ជូនចូល Facebook Jail។ វានឹងជួយអោយអាជីវកម្មរបស់អ្នកបានយូរ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រលើបណ្ដាញសង្គមមួយនេះ។
ប្រភព៖ postcron សម្រួលអត្ថបទ៖ ប៊ុន ធឿន