ប្លែកម្យ៉ាង! Jannine ច្រៀង​អមជាមួយភ្លេង ប្រគំពីឧបករណ៍បង្វិលពីរោះយ៉ាងរន្ដំ

  • 2017-06-21 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fidget Spinner គឺ​ជា​ឧបករណ៍​បង្វិល​លេង​ កំពុង​ពេញ​និយម​ពី​សំណាក់​មនុស្ស​សម័យ​ថ្មី​ទាំង​ចាស់​ទាំង​ក្មេង។ ពួកគេ​ជឿ​ថា​ កាល​ណា​បាន​លេង​ Fidget Spinner អាការៈ​តប់​ប្រមល់​ស្មុគស្មាញ​ ទាំង​ឡាយ​ដែល​មាន​ក្នុង​ខួរក្បាល​ នឹង​រសាយ​បាត់​អស់​ ជំនួស​មកវិញដោយ​ភាព​រីករាយ។

អ្វី​ដែល​អស្ចារ្យ​ ឧបករណ៍​លេង​កម្សាន្ត​មួយ​នេះ​ ក៏​អាច​ប្រគំ​ចេញ​ជាតន្ត្រី​បាន​យ៉ាង​ពីរោះ​ផងដែរ។ Kurt Hugo Schneider ដែល​ជា​តន្ត្រីករ​ អ្នក​ចម្រៀង​ និង​អ្នក​និពន្ធ​បទចម្រៀង​ជនជាតិ​អាមេរិក​ បាន​បង្ហោះ​វីដេអូ​មួយ​លើ​គណនី​ YouTube ផ្ទាល់​របស់​លោក ដែល​ជា​ការ​សហការ​គ្នា​ជាមួយ​តារា​ចម្រៀង​កូន​កាត់​អាល្លឺម៉ង់​-ថៃ​ Jannine Weigel ដោយ​យក Fidget Spinner ធ្វើភ្លេង។

វីដេអូ​នោះ​មាន​ការ​ចាប់អារម្មណ៍​ពី​មហាជន​ជាច្រើន​ ដោយសារ​ម្នាក់ៗ​មិន​នឹក​ស្មាន​ថា​ ត្រឹម​ជា​ឧបករណ៍​លេង​សោះ​ អាច​បង្កើត​ជា​ភ្លេង​បានទៀត៕

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី