ម៉ិកស៊ីកូ​អង្វរ​អ្នក​គាំទ្រ​ កុំ​ឲ្យ​ច្រៀង​បទ​រើសអើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​

  • 2017-06-22 01:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ម៉ិកស៊ីកូ​ ហៅ​កាត់​ FMF បាន​ទទូច​សុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ឈប់​ស្រែក​ច្រៀង​បទ​ដែល​បង្ហាញ​ពី​ការ​រើសអើង​ចំពោះ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (Homophobic)។

ការ​ច្រៀង​រើស​អើង​កើត​ឡើង​ក្នុង​ការ​ប្រកួត​ដែល​ម៉ិកស៊ីកូ​ស្មើ​គ្នា​ ២-២ ជាមួយ​ ព័រទុយហ្គាល់​ក្នុង​ការ​ប្រកួត​ Confederations Cup ហើយ​ FIFA ព្រមាន​ថា​នឹង​ធ្វើ​ការ​ពិន័យ​ដល់​ជម្រើស​ជាតិ​ពួក​គេ​បើ​សិន​អ្នក​គាំទ្រ​បន្ត​សកម្មភាព​នោះ​តទៅ​ទៀត។

FMF បាន​ថ្លែង​ការ​ថា៖ "ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ថា​ FIFA មាន​ចំណាត់​ការ​តឹងរ៉ឹង​ចំពោះ​ការ​រើសអើង​ក្នុង​បាល់ទាត់​។ ការ​ប្រឹងប្រែង​របស់​កីឡាករ​លើ​ទីលាន​នឹង​គ្មាន​ន័យ​អ្វី​ទាំង​អស់​បើ​សិន​ជា​ អ្នក​គាំទ្រ​នៅ​តែ​បន្ត​ធ្វើ​ទង្វើ​ដែល​ផ្គើន​នឹង​បម្រាម​។ បើ​សិន​ជា​ពួក​យើង​ចាញ់​ អ្នក​ក៏​ចាញ់​ ហើយ​គ្រប់​គ្នា​ (ប្រជាជន​ម៉ិកស៊ីកូ​) សុទ្ធ​តែ​ចាញ់"។

គួរ​រម្លឹក​ថា​សហព័ន្ធ​បាល់ទាត់​ម៉ិកស៊ីកូ​ធ្លាប់​ត្រូវ​ FIFA ពិន័យ​៨​លើក​មក​ហើយ​នៅ​អំឡុង​ការ​ប្រកួត​ជម្រុះ​ World Cup ដោយសារ​តែ​អ្នក​គាំទ្រ​ច្រៀង​បទ​រើសអើង​ភេទ​ទី​៣​ ក្នុង​ពេល​ជម្រើស​ជាតិ​ប្រកួត៕

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម